Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ បុរសវ័យ៥៧ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយប្រទូសកេរ្តិ៍ខ្មាស់ក្មេងស្រី ប៉ុនប៉ងរំលោភ ខណៈម្តាយឪពុកនាងចេញទៅនេសាទបាត់អស់។

ករណីនេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្មេងស្រីរងគ្រោះឈ្មោះ ជ ផ ន អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានឪពុកឈ្មោះ ជឹម ផល អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ សូ រី អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ពូន ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា។

យោងតាមការបំភ្លឺរបស់ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ខ្លួន និងកូនប្រុសម្នាក់ទៀត បានចេញទៅនេសាទ ចំណែកប្តី និងកូនស្រីរបស់គាត់(ក្មេងស្រីរងគ្រោះ) នៅផ្ទះ។ លុះម៉ោងប្រហែល៩ ខណៈគាត់ត្រឡប់មកពីនេសាទវិញ ស្រាប់តែឃើញឈ្មោះ ពូន ពៅ កំពុងតែប្រទូសកេរ្តិ៍ខ្មាស់កូនស្រីគាត់ ពេលនោះគាត់ក៏ស្រែកផ្អើលឆោឡោ ហើយស្ទុះទៅចាប់ទាញកូនស្រីចេញ និងហៅឲ្យអ្នកជិតខាងជួយតែម្តង។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រទូសកេរ្តិ៍ខ្មាស់ក្មេងស្រីរងគ្រោះខាងលើពិតមែន។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor