header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងតែរៀបចំការបញ្ចប់សង្គ្រាមជាផ្លូវការ ដែលអូសបន្លាយរយៈពេលតាំងពីឆ្នាំ១៩៥០ នៅពេលដែលមេដឹកនាំនៃប្រទេសទាំងពីរ គឺមេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន នឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយថ្ងៃទី 27 ខែមេសា។

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ភាគីទាំងពីរ នឹងពិភាក្សាគ្នាអំពីផែនការសម្រាប់ការបញ្ចប់សង្គ្រាមអចិន្រ្តៃយ៍នៅឯកិច្ចប្រជុំកំពូលរវាង កូរ៉េខាងជើង និងខាងត្បូង ហើយ លោក គីម ជុងអ៊ុន នឹងបង្កើតប្រវត្តិសាស្ត្រមួយ ដោយលោកនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើង ទីមួយ ដែលបានធ្វើដំណើរ និងមានវត្ថមាននៅលើទឹកដីកូរ៉េខាងត្បូង គិតចាប់តាំងពីទសវត្សឆ្នាំ 1950។

តាមប្រភពខាងលើបានបញ្ជាក់ទៀតថា កូរ៉េទាំងពីរ ក៏អាចពិភាក្សាអំពីការដកកងកម្លាំងរបស់ខ្លួន ចេញពីតំបន់យោធាមួយចំនួន ហើយ លោក គីម អាចនឹងជួបជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែឧសភាឬដើមខែមិថុនា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post