header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប្រភពពីទីភ្នាក់ងារសារព័ត៌មានបរទេសបានផ្សាយ នៅថ្ងៃទី១៧ ខែ មេសា នេះថា ក្រុមហ៊ុន Starbucks បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ថា នាយកគ្រប់គ្រងហាងកាហ្វេ Starbucks មួយកន្លែងនៅ Philadelphia ត្រូវបានផ្លាស់ចេញហើយ បន្ទាប់ពីមានរឿងអាស្រូវប្តឹងឲ្យប៉ូលិសមកចាប់ខ្លួនជនស្បែកខ្មៅពីរនាក់ គ្រាន់តែគ្នាមកហាងនោះមិនផឹកអី តែសុំចូលបន្ទប់ទឹក ។

ទាក់ទងនឹងរឿងនេះកំពុងនាំឲ្យប្រជាជនអាមេរិច បាតុកម្មក្រុមហ៊ុន Starbucks នេះ។

ជាមួយគ្នានេះដែរខាងក្រុមហ៊ុនក៍បានចេញសារសូមទោសនៅលើបណ្តាញសង្គម Twitter ចំពោះអ្នកទាំងពីរ និងអតិថិជន ចំពោះអ្វីដែលបានកើតឡើងនៅហាង Philadelphia ។

សេចក្តីថ្លែងការណ៍របស់គាត់បាននិយាយថា "ខ្ញុំសង្ឃឹមថានឹងជួបផ្ទាល់ជាមួយបុរសពីរនាក់ដែលត្រូវបានគេចាប់ខ្លួននោះ ដើម្បីផ្តល់ការសុំទោសដោយផ្ទាល់" ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post