header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ មនុស្សប្រុស-ស្រី ប្រមាណជា១៤នាក់ រងរបួសរដួករណែលពេញផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ៤គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង នឹងមនុស្សឆ្លងកាត់ទទឹងផ្លូវ ។ ចំពោះអ្នករបួសទាំង១៤នាក់ នោះក្នុងនោះស្រី៨នាក់ របួសធ្ងន់៣នាក់ ស្រី២នាក់ ស្រាល១១នាក់ ស្រី៦នាក់ ។ នេះបើយោងតាមការបញ្ជាក់ពីលោក ព្រុំ សំណាង អធិការស្រុកមុខកំពូល ខេត្តកណ្ដាល ។

លោកអធិការបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ6A ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំពោះការខូចខាតរថយន្ត១គ្រឿង ម៉ូតូ៤គ្រឿង ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង។

លោកអធិការបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ករឡើងដោយរថយន្ត ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3460 (អ្នកបើកបររត់គេចបាត់) ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានមកបុកម៉ូតូសណ្ដោងរ៉ឺម៉កចំនួន១គ្រឿង និងម៉ូតូ៤គ្រឿងទៀត ដែលឈប់ស្ងៀម ។

ទី១-ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកC១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1Y-7623 បើកបរ  ដោយឈ្មោះ យួន បូរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្ដាល។ ដោយមានរួមដំណើរម្នាក់ ឈ្មោះ ពៅ សុភាន់ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ទី២-ម៉ូតូម៉ាកគ្លីច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GB-4062 បើកបរដោយឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងមានមនុស្រីរួមដំណើរម្នាក់ ឈ្មោះ យ៉ាត់ យាក ភេទស្រី អាយុ៤៥ឆ្នាំ មានីលំនៅភូមិជាមួយគ្នា ។

ទី៣-ម៉ូតូម៉ាកហុងដា C125 សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-4459 បើកបរដោយឈ្មោះ សុច ស្វាង ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដោយមានឌុបចៅពីក្រោយឈ្មោះ ប៊ូផាន់ សីហុង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ទី៤-ម៉ូតូម៉ាកហុងដា C125 សេរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1T-6565 បើកបរដោយឈ្មោះ ចែម កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្ដាល ដោយមានឌុបមនុស្សម្នាក់ ពីក្រោយឈ្មោះ ធឿន ឈុនអៀង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ។

ទី៥-ម៉ូតូម៉ាកហុងដា C១២៥ សេរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-6008 បើកបរដោយឈ្មោះ ឌឿន ធាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយមានឌុបមនុស្ស២នាក់ ពីក្រោយទី១.ឈ្មោះ ណែម ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅជាមួយគ្នា។ ទី២.ឈ្មោះ ធាន់ សុជាតា ភេទស្រី អាយុ២ឆ្នាំ មានទីលំនៅជាមួយគ្នា។

រថយន្តក៏បន្តមកបុកសិស្សឆ្លងផ្លូវ៣នាក់ទៀត ទី១-ឈ្មោះ ធី សូរីយា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី២-ឈ្មោះ អឿន លាងអេង ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ទី៣-ឈ្មោះ អឿន វួចឆេង ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

លោកអធិការបញ្ជាក់ថា មូលហេតុដោយសាររថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទបែន បើកបរមិនប្រយ័ត្ន ក៏ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ម៉ូតូ៤គ្រឿង ដែលឈប់នៅលើទ្រូងផ្លូវ ចាំសិស្សដើរឆ្លងផ្លូវ និងមនុស្សដើរឆ្លងផ្លូវ ដែលមានគ្រូដាក់រណាំងបាំងឲ្យសិស្សឆ្លងផ្លូវ ។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកមុខកំពូល ដែលដឹកនាំដោយលោកអធិការ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោបាយទាំងអស់ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រងចាំធ្វើការដោះស្រាយពេញក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post