header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ យុវជនម្នាក់ ត្រូវបានក្មេងទំនើមមួយក្រុមស្ទាក់កាប់ បណ្ដាលឲ្យរងរបួសធ្ងន់ដេរចំនួន១០ថ្នេរ ក្រោយចេញពីរាំធុងបាស់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨នៅចំណុចក្បាលស្ពាន ជាប់កន្លែងបាល់ទះមនោរម្យ ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរិន្ទ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ហ៊ាន ប៊ុនស៊ាន ភេទប្រុស អាយុ២១ឆ្នាំ កម្មកររោងចក្រ (របួសក្បាលដេរចំនួន១០ថ្នេរ)។ ជនបង្កឈ្មោះ ព្រំ វេហា ភេទប្រុស អាយុ១៨ឆ្នាំ កម្មកររោងចក្រ និងបក្ខពួកចំនួន ២ នាក់ទៀត បានរត់គេចខ្លួន។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុកើត គឺមានកម្មវិធីរាំធុងបាស់នៅវត្តជោត្តញ្ញាណ ហើយជនរងគ្រោះ និងជនបង្កបាន​រាំមើលមុខឌឺដងដាក់គ្នា បន្ទាប់មកជនរងគ្រោះ និងប្រពន្ធ បានឈប់រាំ ជិះម៉ូតូចេញពីកន្លែងរាំ ក៏ត្រូវជនបង្ក និងបក្ខពួក ជិះម៉ូតូមកស្ទាក់កាប់ នៅចំណុចខាងលើ កាប់បណ្ដាលឲ្យរបួសតែម្ដង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

បច្ចុប្បន្នជនបង្ក និងបក្ខពួក ត្រូវបានកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post