header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូ និងរថយន្តតាក់ស៊ី បានប្រកែកយកត្រូវរៀងៗខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅផ្លូវ២៦៥ កែងនឹងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១០៖៤០នាទីព្រឹក ថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅចំណុចផ្លូវ២៦៥ កែងនឹងផ្លូវ១៥៦ មិនមានការកកស្ទះចរាចរទេ ស្រាប់តែមានម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-8123 បើកបរតាមបណ្តោយផ្លូវ២៦៥ ពីត្បូងទៅជើង ក្នុងល្បឿនមធ្យម មកដល់ចំណុចផ្លូវកែង ក៏មានរថយន្តតាក់ស៊ី ម៉ាកសាំយ៉ុង១គ្រឿ ពណ៌សលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-3370 បើកបរតាមផ្លូវ១៥៦ ពីលិចទៅកើត ក្នុងល្បឿនមធ្យម ដោយកាត់មុខម៉ូតូ ធ្វើឲ្យម៉ូតូចាប់ហ្វាំងមិនទាន់បានបុកចំពាក់កណ្តាលនៃទ្វារខាងក្រោយរថយន្ត បណ្តាលឲ្យរថយន្ត និងម៉ូតូរងការខូចខាតបន្តិចបន្តួច មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ។

យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅចំណុចផ្លូវបំបែកជាបួន យាន្តជំនិះមានអទិភាពអាចបើកបរទៅមុន ស្របពេលមកដល់ចំណុចផ្លូវកែង​ គឺរថយន្តឬម៉ូតូនៅខាងស្តាំ ជាអ្នកអាចទៅមុន ទោះពេលធ្វើដំណើរទៅមុខបានបង្កគ្រោះថ្នាក់ចរាចរ ក៏ដោយជាអ្នកត្រឹមត្រូវទៅតាមផ្លូវច្បាប់ ។

ក្រោយពីហេតុការណ៍ ម៉ូតូបានបុករថយន្តតាក់ស៊ី នៅចំណុចផ្លូវកែង ត្រូវបានពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ភ្លាមៗតែម្តង ហើយបានទុកពេលនិងពន្យល់ដល់ភាគីទាំងសង្ខាងអំពីការអធ្យាស្រ័យ យោគយល់ និងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចំណេញពេលវេលា និងបញ្ចប់បញ្ហានៅហ្នឹងកន្លែង ដោយខាងភាគីតៃកុងរថយន្តតាក់ស៊ី យល់ព្រមចេញថ្លៃជួសជុលម៉ូតូទាំងស្រុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post