Sponsor
រិទ្ធី

លោក គង់ គាំ អតីតប្រធានគណបក្សសម រង្ស៊ី និងជាអតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកូនរបស់គាត់បានបង្កើតគណបក្សឆន្ទៈខ្មែរ បាននិយាយថា៖ លោក សម រង្ស៊ី ចង់បន្ទោសបង្អាប់ បន្ទាបគណបក្សដទៃ ក្រៅពីគណបក្សរបស់ខ្លួនគាត់ (CNRP) តែប៉ុណ្ណោះទេ ដូច្នេះមិនមែនទាល់តែមានពួកគាត់ ទើបមិនលំអ បានប្រជាធិបតេយ្យ បានសង្រ្គោះជាតិអីហ្នឹង គឺថាគ្រាន់តែជាពាក្យទេ វាអត់មានអីទេ បានន័យថា មានតែពួកគាត់ហ្នឹងហើយ ដែលមិនបានចូលរួមបោះឆ្នោត គឺធ្វើឲ្យព្រឹទ្ធសភាទាំងមូលទៅឯកបក្ស ហើយដូច្នេះបានអ្នកនយោបាយរលកក្រោយហ្នឹង បានចូលរួមមិនចង់ឲ្យរដ្ឋសភា នីតិកាលទី៦នេះទៅជារដ្ឋសភាឯកបក្សទៀតនោះទេ។

លោក គង់ គាំ បន្តទៀតថា៖ លោក សម រង្ស៊ី ជាមនុស្សចូលចិត្តបន្ទាបបន្ថោកគណបក្សគេ មិនគោរពសិទ្ធិនយោបាយ និងមិនគោរពសិទ្ធិប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោត។

អតីតទីប្រឹក្សាគណបក្សសង្គ្រោះជាតិពន្យល់ថា៖ គឺយើងត្រូវតែយល់អារម្មណ៍អ្នកដែលត្រូវបំរាមមិនឲ្យធ្វើនយោបាយ ឬក៏ស្ថិតនៅក្រៅប្រទេស ដូច្នេះអារម្មណ៍ហ្នឹងគឺជាធម្មតាគេហៅថា លួងចិត្តខ្លួនឯង​ ហើយលើកទឹកចិត្តអ្នកធ្លាប់គាំទ្រឲ្យជឿឡើងវិញ តែមិនអាចគាំទ្រ១០០%ទាន់ពេលនោះទេ។

លោក គង់ គាំ ប្រតិកម្មថាគណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ សូមឲ្យអ្នកធ្លាប់គាំទ្រងាកមកគាំទ្រគណបក្សឆន្ទៈខ្មែរ និងបានវាយបកវិញថា លោក ម៉ៅ មុនីវណ្ណ ធ្លាប់ត្រូវបានគេចោទថាជាជនក្បត់បក្ស និងប្លន់យកបក្សសង្រ្គោះជាតិ តែរហូតមកទល់ពេលនេះ គាត់នៅតែបន្តដំណើរជាមួយ គសជ ដដែល។

លោក មុត ចាន់ថា ជំនួយការលោក កឹម សុខា បានថ្លែងថា៖ពិតជាខ្លាំងមែន លោកតា គង់ គាំ ព្រលះលោក សម     រង្ស៉ី យ៉ាងចាស់ដៃ ប៉ុន្តែហាក់ដូចមិនឃើញ អ្នកយុទ្ធខាងលាបពណ៌ចេញមុខតទល់វាយបកវិញសោះ ដូចជាចម្លែកណាស់! ចំពោះខ្ញុំ សុំការពារការទាមទាររបស់លោក សម រង្ស៉ី ដើម្បីឱ្យមានបក្សសង្រ្គោះជាតិ ក្នុងការបោះឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor