
បុណ្យភូមិត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឡែកបុណ្យភូមិឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ នៅវត្តគោកអម្ពិល សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចង់ដឹងថាបុណ្យភូមិឆ្នាំនេះ កញ្ញា មាន សូនីតា ហៅរាជនីក្រមា មានអ្វីប្លែកសម្រាប់បងប្អូនដែលទៅលែងបុណ្យភូមិ តោះទៅតាមដានទាំងអស់គ្នា។ កញ្ញា មាន សូនីតា ហៅរាជនីក្រមាលក់ក្រមា ការីនំញ្ចុក ការីនំបុ័ង សៀវភៅ នៅសួនសម្រាក។

អ្នករៀបចំការបុណ្យភូមិ ចេញសេចក្តីអំពាវដល់អ្នកចូលរួមទាំងអស់ថា៖ ពេលមកដល់បុណ្យភូមិ ញ៉ាំអីហើយពេលចោលសំរាមសូមធ្វើការបែងចែកសំរាមនោះទៅតាមធុងដែលបានកំណត់ណា៎ មានធុងសម្រាប់សំរាមដែលអាចកែច្នៃបាន ធុងសម្រាប់សំរាមដែលអាចកែច្នៃ ធុងសម្រាប់សំរាមសើម ទាំងអស់គ្នាមកលេងសប្បាយព្រមជាមួយបរិស្ថានស្អាត។ នេះជាកាលវិភាគសម្រាប់ថ្ងៃទី១ នៃបុណ្យភូមិឆ្នាំនេះ។



