Sponsor
រិទ្ធី

លោក សុខ ពុទ្ធិវុធ កូន​ប្រុស​ច្បង​របស់​ឯកឧត្តម សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសា​របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍  ICT សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។ ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មានជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថាការតែង​តាំង​លោក សុខ ពុទ្ធិវុធ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួត​ប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។

លោក ពុទ្ធិវុធ បាន​លើក​ឡើង​ថា៖ ចង្កោម​របស់ ICT គឺជា​អ្វី​មួយ​ដែល​នឹង​នាំ​មនុស្ស​ចូល​រួម​កាន់​តែ​ច្រើន​ចែក​រំលែក​ទស្សនៈ​របស់​ពួក​គេ និង​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដើម្បី​មើល​ការ​រីក​ចម្រើន​របស់​កម្ពុជា និង​រៀបចំ​សម្រាប់​ពេល​អនាគត។

លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​សម្តេច សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​សម្តេច ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។

សូមជម្រាបថាទូរគមនាគមន៍​កម្ពុជា (Telecom Cambodia) គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅ​តែ​មិន​ទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា (CSX) ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor