
ភ្នំពេញៈ នាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា មានការដឹកអាវុធតាមទូកនេសាទ ចេញម្តុំស្ទឹងហាវ ខេត្តព្រះសីហនុរបស់កម្ពុជា ចូលទៅក្នុងទឹកដីថៃ ហើយត្រូវអាជ្ញាធរថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ចាប់បាន ដែលអាវុធទាំងនោះរួមមានដូចជា កាំភ្លើងប្រភេទ TEPY កាំភ្លើងប្រភេទM16, កាណុងM16, ឈុតឧបករណ៍កៃកាំភ្លើង ៥ ឈុត បន្ទះតួកាំភ្លើង ជាដើម។
អ្នកនាំពាក្យក្រសួងការពារ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញផ្សាយហ្វេសប៊ុក នៅមុននេះបន្តិចថា “ការផ្សព្វផ្សាយថា អាវុធទាំងនេះដឹកចេញពីទឹកដីកម្ពុជា គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយគ្មានប្រភពច្បាស់លាស់។ នៅប្រទេសកម្ពុជា មិនមានការប្រើប្រាស់អាវុធប្រភេទនេះទេ”៕
