
កណ្ដាល ៖ ពីគណនីហ្វេសប៊ុក លោកផែងវណ្ណៈ ៖ ប្រភពច្បាស់ការពីសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹង នាព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ នេះថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យលើ ឈ្មោះ កែវ រតនៈ ហៅ ហ្គេច ចំនួន៤បទល្មើស ពីបទ ៖
១/ ប្រើប្រាស់ឯកសារក្លែង តាមបញ្ញតិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និង មាត្រា ៧៨ នៃ ច្បាប់ចរាចរណ៍ផ្លូវគោក ។
២/ គំរាមកំហែងថានឹងសម្លាប់ តាមបញ្ញតិមាត្រា ២៣៣ នៃ ក្រមព្រហ្មទណ្ឌ ។
៣/ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារប្រើវិធីសាស្ត្រគ្រោះថ្នាក់ដល់បុគ្គល តាមបញ្ញតិមាត្រា ៤១៣ នៃក្រមព្រហ្មទណ្ឌ ។ ដាក់អោយស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នលើឈ្មោះ កែវ រតនៈ ហៅ ហ្គេច ។
៤/ ធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនិតិវិធី ។
លោកសង្ឃឹមថា ៤ បទល្មើសនេះ មិនអាចឲ្យស្រីវៀតណាមរូបនេះចេញពីគុកបានងាយៗដូចមុនទៀតនោះទេ ។ ជាពិសេស លើកនេះលោកនឹងតាមដានរង់ចាំមើលតើ មានអស់លោកមន្ត្រីណាខ្លះចេញមុខអន្តរាគមន៍នាងហ្គេចទៀត ?
