
កណ្ដាលៈ បន្ទាប់ពីកម្លាំងអាវុធហត្ថក្រុងភ្នំពេញ និងអាជា្ញធរមូលដ្ឋានបានធ្វើការឃាត់ខ្លួនស្ដ្រីជើងខ្លាំងឈ្មោះ កែវ រតនៈ ហៅ ហ្គេច ក្រោយធ្វើសកម្មភាព យកសាំងចាក់ទៅដុតក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ "ប្រាយវ៉េរ" បង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោងជាង១០ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានគេដឹងថាជារោងចក្ររបស់ប្ដីនាង។

ស្ត្រីមានឈ្មោះ កែវ រតនៈ ហៅហ្គេច រូបនេះ ធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង និង បើកឡានបុកពលរដ្ឋម្ដង និង មានរឿងជាច្រើនទៀតស្ទើររាប់មិនអស់ ។ មានពេលខ្លះសម្ដេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសបញ្ជាឲ្យសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង ។ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ ប្រព្រឹត្តអំពើអាក្រក់ដដែល ។


បើតាមលោក ផែង វណ្ណៈ បានទម្លាយឲ្យដឹងថា មុនឈានដល់ការដុតរោងចក្រនេះ គឺផ្ដើមឡើងដោយសារបញ្ហាក្រុមគ្រួសារ ដោយសារតែចិត្តសាហាវ និងប៉ុនប៉ងសម្លាប់ប្ដីជាច្រើនលើកច្រើនសារទើបខាងប្ដីរត់ចោលផ្ទះ ជាហេតុធ្វើឲ្យនាង ហ្គេចមានការខឹងសម្បារ រហូតឈានដល់ការដុតរោងចក្រនេះតែម្ដង៕

សូមទស្សនាសម្ដីនាងហ្គេចផ្ទាល់តែម្ដង ៖
វីដេអូ ស្រីជើងខ្លាំងឈ្មោះ ខៃ ដារ៉ា ហៅ កែវ រតនៈ ហៅ រី ហៅ ហេង ហ្គេច ហៅ នាងហ្គេច បើកឡានបុកយុវជន មាស សុវុទ្ធី កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងមក ។ ជាប់គុកបាន ៤ ខែ ចេញមកវិញ ពាលដដែល ។


