header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តក្នុងល្បឿនយ៉ាងលឿន ដោយមិនបានប្រុងប្រយ័ត្ន ស្រាប់តែបុរសម្នាក់ទៀត ដែលជិះជាមួយស្ទុះទៅទាញចង្កូតបុកជាមួយរបាំងថ្មចែកផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Camry បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AB-1778 ពណ៌ទឹកមាស បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសដែលជិះជាមួយនោះ បានទាញចង្កូតរថយន្ត ដែលកំពុងបើកយ៉ាងលឿន ហើយក៏ទៅបុករបាំងថ្មចែកផ្លូវ បណ្ដាលឲ្យខូចបន្តិចបន្តួច។ ចំណែកថយន្តវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ បន្ទាប់ពីបងកគ្រោះថ្នាក់ហើយ គេឃើញអ្នកជិះជាមួយម្នាក់ទៀត ចុះដើរគេចខ្លួនពីកនែ្លងកើតហេតុបាត់ រីឯអ្នកបើកបរថយន្តបានបើកទ្វារដើរចេញមកឈរមើលរថយន្តរបស់ខ្លួនទាំងហួសចិត្ត។

ក្រោយកើតហេតុ ដោយសារតែរបាំងថ្មគ្រាន់តែខ្ទាតចេញពីផ្លូវបន្តិចបន្តួចប៉ុណ្ណោះ និងមិនខូចខាតខ្លាំងនោះ ទើបសមត្ថកិច្ចអនុញាតឲ្យម្ចាស់រថយន្តរៀបរបាំងថ្មនោះដាក់ឲ្យត្រង់វិញ រួចទាក់ទងរករថយន្តមកស្ទូចទៅជួសជុលដោយខ្លួនឯងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post