
អ្នកនាងស៊ុន ណារីម៉ូនីកា ទើបតែបង្ហោះសារកាលពីប៉ុន្មានម៉ោងមុនថា កូនស្រីរបស់អ្នកនាង កំពុងតែប្រឈមនឹងជំងឺខាចសាហាវជាច្រើនមុខ ដូចជា ទឹកក្នុងខួរក្បាល, ទឹកចូលសួត និងរលាកក្រពះ។ ប៉ុន្តែពិតជារន្ធត់ចិត្តណាស់ បន្ទាប់ពីទទួលដំណឹងថា ពេលនេះគឺកូនស្រីរបស់ អ្នកនាង ស៊ុន ណារីម៉ូនីកា បានទទួលមរណៈភាពហើយ ក្នុងវ័យ១៧ឆ្នាំ និងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូតគ្មានថ្ងៃត្រលប់។

ក្នុងនោះ អ្នកនាងស៊ុន ណារីម៉ូនីកា បានបង្ហោះសាររៀបរាប់ទាំងស្លុតចិត្តថា:
កូនអីក៏អាយុខ្លីម្លេះទើបតែ,១៦,ជិតចូល១៧,កូនទៅចោលម៉ាក់នឹងបងប្អូនទាំងអស់គ្នាហើយកូនអីក៏ចិត្តដាច់ម្លេះនៀក ???
ចំណែកឯ ញាតិមិត្តបងប្អូន របស់ អ្នកនាងស៊ុន ណារីម៉ូនីកា ក៏បានបង្ហោះសារជាច្រើនថា:
មា៉ក់សោកស្ដាយខ្លាំងណាស់កូន បា៉មា៉ក់និងគ្រួសារ ព្រមទាំងពេទ្យ ខំជួយកូនអស់សមត្តិភាពហើយ កូនទៅអោយបានសុខណា ជាតិក្រោយសូមអោយកូនមានអាយុវែងសូមកុំអោយដូចជាតិនេះណាកូន
អាយុខ្លីម្លេះកូន ទើបជួបមុខកូនកាពូដូកូនតែឥឡូវកូនបានទៅចោលគ្រុមគ្រួសាេបងប្អនគ្មាស្ដាយស្រណោះអ្នកណាគេទេកូនចិត្តដាច់ម៉ែនកូនគ្មានបានលាអ្នកណាទាំងអស់ ម៉ាក់ស្ដាយកូននឹងបងប្អូនប៉ាម៉ាក់កូនពួកគេស្ដាយកូនគ្រប់គ្នា សូមកូនទៅកាន់សុខតិភពណាកូន បើមានជាតិក្រោយសូមកូនស្អាតដូចចឹងហើយអាយុវែងកុំអោយក្រទៀតណាកូន(ត្រូវជាកូនបងប្រុសខ្ញុំបង្កើត)

ក្រោយបានទទួលដំណឹងបែបនេះ មហាជនជាច្រើនបានសម្តែងសេចក្តីអាណិតអាសូរ និងសូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខ ចំពោះ អ្នកនាងស៊ុន ណារីម៉ូនីកា ដែលបាត់បង់កូនស្រីជាទីស្រលាញ់មួយនេះ។








