Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ហេង កេសរោ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសចៅប្រុសម្នាក់ ដែលបានវាយសម្លាប់យាយបង្កើតរបស់ខ្លួន ។

តុលាការបានចោទប្រកាន់លើឈ្មោះ ឆាយ ស៊ីនហូ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុនលើយាយបង្កើត អាយុ៨៧ឆ្នាំ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានបើកដំបូលផ្ទះ ឡើងទៅអង្គុយលេង ពេលនោះយាយឃើញ ក៏ហៅឲ្យចុះមកវិញ ទើបខ្លួនខឹង ក៏ចុះមកយកដំបងវាយយាយចំនួន៥ដំបង ស្លាប់តែម្តងទៅ។ បន្ទាប់ពីវាយយាយសម្លាប់រួច ក៏ត្រូវបងស្រី ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនភ្លាមៗតែម្តង ។

លោក នាង ហៃ ជាមេធាវីការពារជនជាប់ចោទ បានសំណូមពរឲ្យតុលាការ កែប្រែបទចោទប្រកាន់លើកូនក្តីលោក ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទឃាតកម្មវិញ ដោយសារអង្គហេតុនេះបង្ហាញថា កូនក្តីលោកមិនបានគិតទុកជាមុនទេ ពោលគឺខឹងភ្លាមវាយសម្លាប់ជនរងគ្រោះភ្លាម និងដោយសាររូបគេមានជំងឺសតិមិនសូវគ្រប់ផងដែរ ។

ការសារភាពរបស់ជនដៃដល់មិនបង្កភាពស្មុគ្រស្មាញដល់តុលាការទេ។ ដូច្នេះ តុលាការបានលើកពេលទៅប្រកាសសាលក្រម នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor