header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តស្វាយរៀង នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសានេះថា ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង មានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខណៈភ្ញៀវទេសចរច្រើនកុះករមកកម្សាន្តក្នុងខេត្ត។

បើតាមលោកអភិបាលរង អាជ្ញាធរខេត្តស្វាយរៀង បានរៀបចំកម្មវិធីសប្បាយៗ និងបង្កើតឲ្យមានកម្មវិធីសង្ក្រានស្វាយរៀង ដែលបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តគិតត្រឹមថ្ងៃទី១៦ ខែមេសាម្សិលមិញ ដែលជាថ្ងៃបញ្ចប់សង្ក្រាន្តស្វាយរៀង មានចំនួនជាង២២ម៉ឺននាក់។

អភិបាលរងខេត្តរូបនេះ បន្តថា បញ្ហាសន្តិសុខសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយមានកម្លាំងសមត្ថកិច្ចការពារសន្តិសុខបានល្អ ដោយយើងមានកន្លែងផ្តល់ព័ត៌មានអំពីការងារសន្តិសុខ ព្រមទាំងផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់សមត្ថកិច្ច ក្នុងករណីមានករណីលួចឆក់កើតឡើង ពោល គឺដើម្បីធ្វើយ៉ាងណាឲ្យសង្ក្រាន្តស្វាយរៀង ប្រព្រឹត្តទៅមានភាពសប្បាយរីករាយ។ មួយវិញទៀត សូម្បីតែកន្លែងផ្ញើកង់ម៉ូតូ ក៏រកកន្លែងផ្ញើស្ទើរតែមិនបានផង។ ដោយឡែក កាលពីឆ្នាំ២០១៧កន្លងទៅ មានអ្នកចូលរួមលេងកម្សាន្តសង្ក្រាន្តស្វាយរៀង មានតែប្រមាណជិត១០ម៉ឺននាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា ក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀង គឺមានតែក្មេងពីរនាក់តែប៉ុណ្ណោះ ដែលបានវង្វេងម្តាយតែក្រុមការងារយើងបានជួយរកឲ្យជួបម្តាយកូនវិញហើយដែរ។ លោកអភិបាលរងខេត្តរូបនេះ បានបង្ហាញអំពីមោទនភាពនៃការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ នាំមកភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post