header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវឲ្យក្រុមហ៊ុនដឹកជញ្ជូន ទាំងអស់នៅក្នុងប្រទេសកម្ពុជា កុំឲ្យតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ។ ដូច្នេះហើយ បានជាពេលនេះ សម្ដេចបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ហើយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយ “មិនបង់ថ្លៃ” ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨។

សម្ដេចតេជោ បានប្រកាសពីថ្ងៃអាទិត្យកន្លងទៅនេះ គឺគម្រោងដាក់តែ២ទិសទេ ។ ប៉ុន្តែថ្ងៃនេះ សម្ដេចបានសូមប្រកាសថា យើងបានត្រៀមឡានក្រុងដឹកជញ្ជូនបងប្អូនអ្នកធ្វើដំណើរដោយមិនបង់ថ្លៃនៅតាមផ្លូវជាតិមួយចំនួនដូចជាៈ

ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដែរ។ នៅឆ្នាំក្រោយអាចនឹងបន្ថែមចំនួនឡានក្រុងច្រើនជាងឆ្នាំនេះទៀត។

សម្ដេចតេជោ ក៏បានជូនពរបងប្អូនកូនក្មួយធ្វើដំណើរសុខសប្បាយតាមផ្លូវនៅគ្រប់ទីកន្លែងទូទាំងប្រទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post