header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ឪពុកចុងល្មោភកាមតណ្ហាក្រាស់ ចាប់រំលោភកូនស្រីម្នាក់ មិនទាន់គ្រប់អាយុ បានចម្រេច កាលពីវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងច្រៀក ឃុំលុងឃុង ស្រុកបកែវ ខេត្តរតនគិរី ។

អធិការនគរបាលស្រុកបកែវ លោក ជួប វណ្ណរក្ស បានឲ្យដឹងថា ម្តាយក្មេងស្រីរងគ្រោះ បានមកប្តឹងនគរបាលថា ឪពុកចុងបានចាប់រំលោភសេពសន្ទវៈកូនរបស់ខ្លួន (ឪពុកចុងចាប់រំលោភកូនចុង) នៅក្នុងចម្ការម្រេចក្បែរគុម្ពចេកមួយកន្លែង ។

លោក ជួប វណ្ណរក្ស បន្តថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ច.ន អាយុ១១ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនចុងជនសង្ស័យ) ។ ចំណែកជនសង្ស័យមានឈ្មោះ នួន សាំង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកចុង) មានទីកន្លែងកំណើតភូមិផ្សាដំបង ឃុំដើមដូង ស្រុកទូកមាស ខេត្តកំពត ក្រោយពីបានប្រព្រឹត្តបទល្មើសរួចមក បានរត់គេចខ្លួនបាត់ស្រមោល ។

ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងយកជនរងគ្រោះពិនិត្យនឹងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត ។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃស្រុកបកែវ កំពុងចុះស្រាវជ្រាវរកចាប់ខ្លួនឪពុកចុងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែលខ្លួនប្រព្រឹត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post