header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក HANTAI មួយគ្រឿង បានបែកកញ្ចក់ផ្នែកខាងមុខ ខណៈពេលកំពុងបើកបរតាមផ្លូវ ក៏ស្រាប់តែមានដុំថ្មជាច្រើនដុំធ្លាក់ពីលើការដ្ឋានសំណង់អគារកម្ពស់ខ្ពស់កប់ពពកមួយកន្លែង ប៉ុន្តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខការដ្ឋានសំណង់អគារខ្ពស់ ក្នុងដីលេខ៤៦ ផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសវ័យ ៣៧ឆ្នាំម្នាក់ ជាម្ចាស់រថយន្តរងគ្រោះ បានប្រាប់ឲ្យភ្នាក់ងារសារព័ត៌មាន CAM POST ដឹងថា មុនពេលកើតហេតុ លោកបានបើករថយន្តរបស់លោក ម៉ាក HANTAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-2559 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ខាងមុខការដ្ឋានសំណង់អគារមួយកន្លែងខាងលើ ក៏ស្រាប់តែមានដុំថ្ម មួយដុំធ្លាក់ពីលើមកត្រូវកញ្ចក់ខាងមុខរថយន្តរបស់លោក​ បណ្តាលឲ្យស្រាំបែកអស់តែម្តង។

បុរសជាម្ចាស់រថយន្ត បានប្រាប់បន្តទៀតថា ដោយមានរថយន្ត និងម៉ូតូច្រើនពេកនោះ ទើបលោកមិនបានឈប់ភ្លាមៗនោះទេ ដោយបន្តបើកទៅខាងមុខបន្តិច ដើម្បីរកកន្លែងបត់ត្រឡប់ក្រោយ មកឈប់ខាងមុខការដ្ឋានខាងលើវិញ ដើម្បីរកមេការខាងការដ្ឋានមកធ្វើការដោះស្រាយគ្នា។ ពេលនោះ រូបលោកក៏បានទៅសួរកម្មករសំណង់ម្នាក់រកមេការការដ្ឋានសំណង់អគារខាងលើប្រាប់ពីរឿងនេះ ដើម្បីធ្វើការដោះស្រាយគ្នាផងដែរ តែមិនមានអ្នកណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នាជាមួយរូបគាត់ឡើយ។ ដោយមិនមាន អ្នកមើលការខុសត្រូវណាម្នាក់ចេញមុខមកធ្វើការដោះស្រាយគ្នានោះ រូបលោកក៏ប្តឹងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមដែរ តែនៅតែមិនមានអ្នកណាម្នាក់ចេញមកធ្វើការដោះស្រាយទៀត ដោយគ្រាន់តែបានប្រាប់ឲ្យរូបលោកទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុបុរសជាម្ចាស់រថយន្តស៊េរីទំនើបរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់បឹងកេងកងទី១ ដើម្បីធ្វើការកោះហៅម្ចាស់ការដ្ឋានសំណង់អគារខាងលើ ដើម្បីមកធ្វើការដោះស្រាយគ្នានាពេលក្រោយប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post