header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបបានសម្រេច បើករត់លឿនពេកទៅបុករថយន្ត បណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៏មួយដៃមួយជើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចជាក្រោយ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០:១០នាទីយប់ថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៣២០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលចាប់បានឈ្មោះ ពេជ្រ ចិត្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាកនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមសម្តីនារីរងគ្រោះ បានប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST ឲ្យដឹងថា មុនដំបូងរូបគាត់ បានចេញពីផ្សារកណ្តាល ក្នុងគោលបំណង ទៅផ្ទះនៅផ្លូវលេខ៣៥០ ខាងត្បូងគុកទួលស្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ដោយជិះម៉ូតូស្កុបពី ពណ៌សតែម្នាក់ឯង លុះជិះមកដល់ផ្លូវ១១៣កែងនិងផ្លូវ៣២០ ទិសដៅពីជើងទៅត្បូង ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងម៉ាក HONDA Bit ទាំង២គ្រឿង មួយពណ៌ក្រហម និងមួយទៀត ពណ៌ខៀវ មិនចាំស្លាកលេខទេ ដោយ១គ្រឿងជិះគ្នា២នាក់ បានមកអែបជិត ហើយក៏ធ្វើសកម្មភាពឆក់កាបូប ដែលនារីរងគ្រោះស្ពាយចំហៀង បានសម្រេច រួចបន្ថែមល្បឿនជិះរត់តាមបណ្តោយផ្លូវ៣២០ ទិសដៅពីកើតទៅលិច រូបគាត់ក៏ដេញតាមស្រែកថាចោៗ ជនសង្ស័យភ័យពេក បានបើកម៉ូតូយ៉ាងលឿនទៅប៉ះរថយន្តគេ ក៏ធ្លាក់ជនសង្ស័យម្នាក់ ដែលជិះខាងក្រោយជាអ្នកឆក់ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចបានយកជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ និងឲ្យនារីរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ និងប្រគល់កាបូបដែលមានខ្សែក ខ្សែដៃ ទូរស័ព្ទ និងលុយមួយចំនួនធំឲ្យទៅនារីរងគ្រោះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post