
ភ្នំពេញៈ តារាសម្ដែងស្រីល្បីឈ្មោះ២ដួង គឺកញ្ញា ទឹម រដ្ឋា និង កែវ ស្រីនាង បានលេចមុខក្នុងMV ជា Trailer បទចម្រៀងរបស់លោក អែន ឌី គឺបទ “ទីបំផុតទើបដឹងថាគេកុហក”។
តារាសម្តែងស្រី២ដួងសុទ្ធតែមានទេពកោសល្យ និងល្បីល្បាញក្នុងសង្គមសិល្បៈ ទឹម រដ្ឋា និងកែវ ស្រីនាង បានពួយយ៉ាងចាស់ដៃក្នុងឈុតឆាកសម្តែងបទចម្រៀង១បទ ដែលតម្រូវឲ្យលេងបញ្ចូលអារម្មណ៍ស្នេហាស្រីស្រឡាញ់ស្រីកប់តែម្តង។ ក្រោយទស្សនាវីដេអូយូធូបរួចមកទើបដឹងថា ទឹម រដ្ឋា និង កែវ ស្រីនាង កាត់ចិត្តមិនធម្មតាឡើយ ដើម្បីបំពេញអត្ថន័យតាមបទចម្រៀងមួយនេះ។

បទចម្រៀង "ទីបំផុតទើបដឹងថាគេកុហក់" ជាការរួមគ្នាសម្តែងដោយតារាល្បីឈ្មោះបីដួង ក្នុងនោះតារាសាច់សរលោង អែន ឌី ក៏បានចូលរួមសម្តែង ហើយក៏ជាម្ចាស់បទនេះផងដែរ។ ម្នាក់ៗប្រឹងសម្តែងតាមស្ទីលរៀងខ្លួន ជាពិសេសតារាស្រីល្បីឈ្មោះ២ដួង ក្នុងតួអង្គសម្តែងលេងសុទ្ធតែស្ទីលស្នេហាកាចៗថតកៀកកើយស្រឡាញ់ស្រីដូចគ្នា ក្នុងពេលធម្មជាតិពិត ម្នាក់ៗមានម្ចាស់បេះដូងនៅខាងក្រៅដូចគ្នា។ លើសពីនេះទៅទៀត មានឈុតឆាកសិចស៊ីជាច្រើនទៀត ដែលបង្ហាញពីដងខ្លួនសាច់ដ៏ស្រស់សោភា។

ចម្រៀងនេះសាច់រឿងមាននារីម្នាក់ជាសង្សារ អែន ឌី ស្រឡាញ់គ្នាតែស្ត្រីជាសង្សារនោះ បែរជាមានស្នេហាស្រីស្រឡាញ់ស្រី មុនស្គាល់ អែន ឌី នឹងនៅតែស្នេហាលួចលាក់គ្នារហូត អែន ឌី តាមទាន់នឹកហួសចិត្តបន្សល់តែការសោកស្តាយ ព្រោះអ្វីៗជាការកុហកបោកប្រាស់ចិត្តតែប៉ុណ្ណោះ។

ចម្រៀងថ្មីប្រភេទ Original Song របស់ អេនឌី បានលាតត្រដាងស្នេហាស្រីស្រឡាញ់ស្រី គឺស្នេហារវាង ទឹម រដ្ឋា និងកែវ ស្រីនាង។ បទនេះមានចំណងជើងថា "ទីបំផុតទើបដឹងថាគេកុហក" ដែលបានចេញជា Audio តាំងពីខែមុន។ ឥឡូវបទនេះ ត្រៀមនឹងចេញជាវីដេអូចម្រៀងពេញលេញឆាប់ៗនេះ ហើយ។
Original Song មួយនេះ បានចេញវីដេអូ Trailer ហើយ។ តាមរយៈវីដេអូឃ្លិបរយៈពេលជាង ២នាទីនេះ ឃើញថា រដ្ឋា និងស្រីនាង ពិតជាប្រលោមស្នេហ៍ជាមួយគ្នាសាហាវ នៅពីក្រោយវាំងននស្នេហ៍ជាមួយតួឯកប្រុស។ ស្នេហាបែបនេះ ពិតជាឈឺចាប់ណាស់មែនទេ?៕




