Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មាន​មនុស្សប្រុស​ស្រី​២​នាក់ ត្រូវ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា កាល​ពី​វេលា​ម៉ោង​៣​និង​៣០នាទីរសៀល ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៨ បាន​ទូរស័ព្ទ​ប្ដឹ​ង​​សមត្ថកិច្ច​នគរបាល​រដ្ឋ​បាល​ដង្កោ នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ដង្កោ ឲ្យ​ជួយ​អន្ដរាគមន៍​រឿងឪពុក​បង្កើត​បង្ខាំង​ទុកក្នុង​ផ្ទះ​ មិន​ឲ្យ​ចេញ​ទៅ​ក្រៅ និងប្រើ​អំពើលើ​ស្ដ្រី​ជា​ម្ដាយ​ចុង​ជា​ច្រើ​ន​លើក​ច្រើន​សារ រហូត​ម្ដាយ​ចុង​របស់​ពួក​គេ​ទាំង​២​នាក់​ រត់​ចេញ​ពី​ផ្ទះបាត់។

យោង​តាម​សម្ដី​របស់​កូន​ប្រុស​ស្រី​ខាង​លើ ប្រាប់ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ពួក​គេ​ទាំង​២​នាក់​បង​ប្អូន ​ហ៊ាន​ទូរស័ព្ទ​ទៅ​ប្ដឹង​សមត្ថ​កិច្ចឲ្យ​ជួយ​អន្ដរាគមន៍​នេះ ដោយ​សា​រតែ​ឪពុក​បង្កើតរបស់​ពួកគេ​ តែង​តែ​ប្រើ​អំពើ​ហិង្សាលើ​ស្ដ្រី​ម្ដាយ​ចុង និងលើ​ពួក​គេ​ទាំង​២​នា​ក់ ជា​ច្រើន​លើ​ច្រើន​សារ រហូត​ដល់​ស្ដ្រី​ជា​ម្ដាយ​ចុង​បាន​រត់​ចេញ​​ពី​ផ្ទះ​តែ​ម្ដង ទើប​ពួក​គេ​ទាំង​២​នាក់​បង​ប្អូន​ សម្រេច​ចិត្ដ​រើ​អ៊ីវ៉ាន់​ទៅ​តាម​ម្ដាយ​ចុង​ដែរ ​តែ​ឪពុក​របស់​ខ្លួន​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ឡើយ និង​បង្ខាំងចាក់​សោទាំង​ក្រៅ​ទាំង​ក្នុង​មិន​ឲ្យចេញ​ទៅ​ណា។

ក្រោយ​ពេលសមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបា​ល​ដង្កោ​ បាន​ចុះ​មក​ដល់​ផ្ទះ​កើត​ហេតុ​ ដែល​នៅ​តាម​បណ្ដោយដោយ​ផ្លូវ​៣៧១ ក៏​បាន​ហៅឪពុក​បង្កើត​របស់​គេ​មក​សួរ​នាំ។ ពេល​នោះ ​ឪពុក​របស់​ពួក​គេ​បាន​និយាយ​ជា​មួយ​សមត្ថកិច្ច​ថា គាត់​មិន​បាន​បង្ខាំង និងប្រើ​អំពើ​ហិង្សា​លើ​ប្រ​ពន្ធ ​និង​កូន​ទេ ហើយដោយសារ​តែគាត់​មិន​ឲ្យកូន​ចេញ​ក្រៅ​នោះ ​ដោយសារតែ​កូន​គាត់​ចេញ​ទៅ​ក្រៅ​មិន​បាន ​គាត់ប្រាប់ថា កូន​គាត់​មិន​ទាន់​គ្រប់​អាយុ​ថែម​ទៀត​ផង។

យ៉ាងណា ចំពោះករណីនេះ សមត្ថកិច្ចបានត្រឹមសម្របសម្រួលរវាងកូនទាំងពីរ និងឪពុក ឲ្យនិយាយជាមួយគ្នាវិញ កុំឲ្យមានរឿងវែងឆ្ងាយតទៅទៀត ហើយសមត្ថកិច្ចក៏ចេញទៅបាត់ទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor