Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ កម្លាំងសមត្ថកិច្ចថៃ ប្រចាំខេត្តសុរិន ចេញបង្រាបការលួចចូលកាប់ឈើគ្រញូងនៅតាមខេត្តជាប់បន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តសុរិន ដោយបានស្រាវជ្រាវដឹងថា មានជនជាតិខ្មែរ លួចចូលដឹកជញ្ជូនឈើគ្រញូង ដោយប្រើរថយន្តចូលក្នុងទឹកដីថៃ ដោយខុសច្បាប់។ នេះបើយោងសេចក្ដីរាយការណ៍កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ពីខេត្តសុវិន។

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចសហការជាមួយទាហាន មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារ ឆងចម៍ (ช่องจอม) រៀបចំផែនការចាប់ខ្លួនជនសង្ស័យតែម្ដង។

សេចក្ដីរាយការណ៍ពីក្រុមស៊ើបការណ៍សម្ងាត់ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃពុធ ទី១៧ ខែមេសាម្សិលមិញនេះ មានរថយន្តសង្ស័យបើកចូលមកក្នុងបរិវេណប៉ុស្តិ៍ត្រួតពិនិត្យកណ្ដាល ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ៤០០ម៉ែត្រ ច្រកទ្វារឆងចម៍ ស្ថិតក្នុងឃុំដាន ស្រុកកាបឆើង ខេត្តសុរិន ទើបកម្លាំងសមត្ថកិច្ច ដែលត្រៀមចាំបានស្កាត់ចាប់រថយន្តខាងលើ និងចាប់ខ្លួនឈ្មោះ សម ចេន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងទាំងវត្ថុតាង រួមមាន រថយន្តម៉ាក Toyota ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2579 ១គ្រឿង ដែលមានដឹកឈើគ្រញូងចំនួន៥៦ដុំ។

ក្រោយពីធ្វើការពិនិត្យសាកសួរ ឈ្មោះ សម ចេន បានសារភាពថា ខ្លួនបានធ្វើសកម្មភាពចូលមកដឹកចំនួន៣លើកមកហើយ តាមប៉ុស្តិ៍ត្រួតពិនិត្យខាងលើនេះ ចូលមកក្នុងប្រទេសកម្ពុជា (ដីខ្មែរ) ដែលមានថៅកែទទួលទិញក្នុងតម្លៃខ្ពស់។

បន្ទាប់ពីត្រួតពិនិត្យឯកសារក្នុងរថយន្ត ឃើញឈ្មោះបុគ្គលខាងលើ គឺជាម្ចាស់រថយន្ត និងឈើគ្រញូងចំនួន៥៦ដុំ បង្កប់នៅក្រោមពូករថយន្តហើយ ហើយឈើគ្រញូងទាំងអស់នោះ ទើបសមត្ថកិច្ចនាំយកវត្ថុតាងទាំងអស់ ទៅប្រគល់ឲ្យជំនាញស្រុកកាបឆើង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor