header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឧត្ដរមានជ័យៈ ឈ្មួញឈើ​ដុះស្លែជនជាតិវៀតឈ្មោះ ខ្វៀង ធីម៉ៃ ហៅយាយម៉ាយ ក្រោយ​ចេញពីពន្ធធនាគារនៅខេត្តឧត្ដរមានជ័យបានលេចឮថ្មីៗនេះថា មកចាប់ដៃគូជាឈ្មួញឈើឈ្មោះខា ដើម្បីប្រមូលទិញឈើគ្រញូងផ្ដាច់មុខនៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ និងបានលួងលោមឲ្យ​ពលរដ្ឋជាច្រើននាក់ ទៅលួចកាប់ឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ ដើម្បីយកមកលក់ឲ្យ​ពួកគេ​។

សូមបញ្ជាក់ថា តាម​សេចក្ដីរាយការណ៍មកពីស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ថា គេបានប្រទះឃើញកម្លាំង​កម្មកជាច្រើននាក់ បាន​នាំគ្នាយ៉ាងគក្រឹកគគ្រេងលួចទៅ​កាប់ឈើគ្រញូ​ងនៅក្នុងទឹកដីថៃ ដើម្បីយកមកលក់ឲ្យ​ឈ្មួញឈើឈ្មោះយាយម៉ាយ ដែលជាថៅកែរកស៊ីបទល្មើសឈើគ្រញូងដុះស្លែប្រចាំខេត្តឧត្ដរមានជ័យ។

មហាជនរស់នៅខេត្តឧត្ដរមានជ័យ មានការរិះគន់ទៅលើមន្រ្តីអនុវត្តច្បាប់មួយចំនួនថា ការអនុវត្តច្បាប់នេះ ដូចជាមានភាពលំអៀង ហើយច្បាប់អនុវត្តបានត្រឹមតែអ្នកក្រីក្រប៉ុណ្ណោះ បើសិនជា​អ្នកមានលុយ មានអំណាចវិញ បានត្រឹមតែចាប់លែងចាប់លែងប៉ុណ្ណោះ។

សមត្ថកិច្ចម្នាក់សូមមិនបញ្ចេញឈ្មោះ បាននិយាយថា ឈ្មួញរកស៊ីឈើគ្រញូងដុះស្លែឈ្មោះយាយម៉ាយ អាងអ្នកធំជាខ្នងបង្អែកចាំជួយពីក្រោយ និងប្ដីរបស់ខ្លួន ជាមន្រ្តីយោធាម្នាក់ គឺលោក ថោង ជួន ដែលជាអ្នកចាំជួយពីក្រោយ និងផ្ដល់យានជំនះឲ្យ​យាយម៉ាយធ្វើសកម្មភាពចរាចរដឹកឈើគ្រញូងនៅតាមដងផ្លូវ។ ដោយសារតែមានការឃុបឃិតពីមន្រ្តីតូចធំមួយចំនួននិងមន្តសន្ដំដុល្លាររបស់ឈ្មួញជនជាតិវៀតណាមនេះហើយ​ បានជាសមត្ថកិច្ចនៅតាមដងផ្លូវទាំងអស់មើលមិនឃើញបទល្មើសនៅមុខ។

ជុំវិញការចោទប្រកាន់ខាងលើកនេះ លោក ថោង ជួន ប្ដីយាយម៉ាយ បានបដិសេដថា មិនដែលស្គាល់យាយម៉ាយទេ ហើយលោកក៏មិនបាននៅពីក្រោយខ្នង អំពីសកម្មភាពដូចខាងលើ នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post