Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំ៖ កាលពីថ្ងៃទី០៥ ខែ មេសា កន្លងទៅថ្មីនេះ យុវជនម្នាក់ដែលមាន គណនីហ្វេសប៊ុក ឈ្មោះ «Meng Hour» បានបង្ហោះស្ថានភាពមួយនៅលើគណនីខ្លួនថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ត្រូវបានមហាជនមានការខឹងសម្បាយ៉ាងខ្លាំង ប៉ុន្តែរហូតមកដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ធំឃាត់ខ្លួនហើយ រួចបញ្ជូនទៅកាន់មន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ។

បើតាមមន្ដ្រីអាវុធហត្ថខេត្ត យុវជនខាងលើនេះ មានឈ្មោះ ហ៊ីម សុខហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

យុវជនខាងលើ បានសារភាពថា ខ្លួនបាន Save យករូបគេ ដែលមានកាន់កាំភ្លើង ហើយយកមកបង្ហោះលើហ្វេសប៊ុកខ្លួនឯង ហើយសរសេរថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ក្នុងគោលបំណងគឺ គ្រាន់តែចង់បង្អួតមិត្តភក្តិ តែប៉ុណ្ណោះ ហើយខ្លួនគឺពុំមានកាំភ្លើងអ្វីឡើយ។

បន្ទាប់ពីការសួរនាំរួចរាល់ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានធ្វើការអប់រំ និងបានអនុញ្ញាតឲ្យយុវជនខាងលើនេះ វិលត្រឡប់ទៅគេហដ្ឋានខ្លួនវិញ៕

ជាចុងក្រោយសូមបងប្អូនយុវវ័យទាំងអស់ មេត្តាពិចារណាឲ្យបានខ្ពស់ កុំចេះតែហ៊ានធ្វើផ្ដេសផ្ដាស ដូចករណីយុវជនខាងលើនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor