header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

កោះកុង÷ កំម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួនសង្ស័យចំនួន ០១ នាក់ ភេទប្រុស ដែលបានធ្វើសកម្មភាពលួចសត្វក្របី របស់ម្ចាស់ ឈ្មោះ ស៊ីម កូលាប ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ និងចិញ្ចឹមក្របី រស់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។បំរ៉ុងនឹងព្រលះយកសាច់ត្រង់ចំណុចដីឡូមួយកន្លែង ខាងជើងផ្លូវជាតិលេខ ៤៨ ចម្ងាយប្រហែល ១០០ ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថាមុខសញ្ញាជនសង្ស័យមានចំនួន ២នាក់ ភេទប្រុស បានរត់គេចខ្លួនបាត់ ១នាក់ រីឯម្នាក់ទៀតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ហង្ស វិជ្ជរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង បិតស្គុតម៉ូតូ មានស្រុកកំណើតនៅភូមិតាព្រាម ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យដែលលួចក្របី របស់ប្រជាពលរដ្ឋ យកទៅព្រលះយកសាច់លក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់បាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះស្ថិតនៅជិតដងផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយត្រូវបានកំលាំងសមត្ថកិច្ចដាក់ទណ្ឌកម្មអោយដើរ បង្ហាញមុខ ជូនមហាជនមើលជុំវិញផ្សារដងទង់ ជាច្រើនជុំ។

លោក ហេង លាង អធិការក្រុងខេមរភូមិន្ទ បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋម្ចាស់ក្របីថា គាត់បានបាត់ក្របី១ក្បាល នៅយប់ថ្ងៃទី១៩ ខែមេសា លោកក៏បានចាត់កម្លាំងទាំងយប់ ដើម្បីស្វែងរកជនសង្ស័យនិងក្របី ក្រោយមកបានរកឃើញទាំងក្របី ទាំងជនសង្ស័យ កំពុងចាក់ ក ក្របី សម្លាប់យកសាច់ទៅលក់។ ករណីនេះ ម្ចាស់ក្របីបានអោយដឹងដែរថា ក្របីដែលគាត់មានគឺចំនួន១១ក្បាល ជានិច្ចជាកាល ពេលយប់ឡើងគាត់តែងតែចងក្នុងក្រោល លុះដល់ពេលជិតភ្លឺគាត់ បានចុះមកមើលក្របី ហើយរាប់ដូចសព្វដង ចៃដន្យពេលនេះរាប់ឃើញតែ ១០ក្បាលគត់ ហើយដើររកមិនឃើញទៀតនោះ ម្ចាស់ក្របីរូបនេះបានរត់មកប្តឹងសមត្ថកិច្ច។ 

ដូចគ្នានេះដែរ អ្នកជិតខាងម្នាក់ទៀត ដែលធ្លាប់មានបទពិសោធបែបនេះដែរ រឿងបាត់ក្របី  ដោយបុរសម្នាក់នោះគាត់ បានប្រាប់ គាត់ក៏ធ្លាប់បាត់អស់ ២ក្បាលដែរ កាលពីប៉ុន្មានខែមុន រកមិនឃើញ ដូចគ្នា ពេលរកឃើញ​ ហួសពេលបាត់ទៅហើយ សល់តែឆ្អឹង ,ស្បែកនិងក្បាលនៅក្នុងព្រៃ ស្ងាត់ជ្រងំ។

ករណីជនសង្ស័យខាងលើនេះ កម្លាំងជំនាញយើងកំពុងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកមុខសញ្ញាគេចខ្លួន។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ សត្វក្របីញី ១ ក្បាល - រទេះធ្វើអំពីដែក ១  - ពូថៅ - ម៉ូតូ ១ គ្រឿង - កូនកាំបិតមុខស្រួច ១ - ការ៉ុង -ខ្សែចងក្របីមួយដុំ និងស្បោងមួយចំនួននិងជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post