
កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូច និង រថភ្លើង ស្ថិតភូមិគីឡូម៉ែត្រលេខបួន សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថភ្លើងនោះចេញដំណើរពីប៉ោយប៉ែតទៅក្រុងសិរីសោភ័ណបុករថយន្តនីសាន់រុញជាង៥០ម៉ែត្រតែគ្មានអ្នករងគ្រោះធ្ងន់ធ្ងរតែបណ្តាលផ្ទះចរាចរណ៍។
យោងតាមអ្នកឃើញហេតុការបានប្រាប់ថា៖ នៅពេលរថភ្លើងបុករថយន្តគឺរថយន្តភ្លើងចេញពីស្ថានីយ៍ប្រមាណជាង១គីឡូម៉ែត្រមានរថយន្តធុននីសាន២បាំង ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2A-8727 ដែលបើកឆ្លងកាត់ផ្លូវរថភ្លើងពីត្បូងមកជើងខណៈពេលដែលរថយន្តកំពុងចេញដំណើរពីប៉ោយប៉ែតទៅស៊ីសូផុន បានបុករុញប្រមាណ៥ម៉ែត្រតែគ្មានអ្នករងរបួសធ្ងន់ធ្ងរទេ តែអ្នកក្នុងរថយន្តភ័យទន់ដៃទន់ជើង។

ក្រោយកើតហេតុ អ្នកជិះក្នុងរថយន្ត៣ទៅ៤នាក់បានភ័យទន់ដៃទន់ជើងរកកលសន្លប់បានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតតែគ្មានអ្នករងគ្រោះធ្ងន់ធ្ងរឡើយ តែរថយន្តបណ្តាលកំពិតមួយចំហៀងខាងឆ្វេងដោយរថភ្លើងបុក។
សូមបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថភ្លើងបុកនៅខេត្តបន្ទាយមានជ័យកើតមាន២ករណីហើយ ករណីទី១កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ដែលបុករថយន្តកាម៉ារីគ្មានអ្នករងគ្រោះធ្ងន់ធ្ងរទេតែខូចខាតរថយន្តដែលកើតឡើងនៅម្តុំផ្សារគុត្តសតស្រុកអូរជ្រៅ។ ករណីទី២ នៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតគ្មានរងគ្រោះធ្ងន់ធ្ងរដូចគ្នា។


