Sponsor
រិទ្ធី

លិខិតសុំឈប់ការពារក្តីមួយដែលចេញនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ត្រូវបានចែកចាញតាមបណ្តាញ។ មេធាវីការពារក្តី៤រូបបានដាក់ពាក្យស្នើសុំឈប់ការពារក្តីជូន លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍និងតុលាការកំពូលតាមការស្នើសុំរបស់លោក កឹម សុខា។

 មេធាវីការពារក្តីទាំង៤រូបនោះរួមមាន៖ ទី១មេធាវី សំ សុគង់ ការិយាល័យផ្ទះលេខ១៤CEo ផ្ទះលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២ មេធាវី ហែម សុជាតិ ការិយាល័យអគារលេខ១៧អាបេ ផ្ទះលេខ២២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣លោកមេធាវី កែត ឃី ការិយាល័យផ្ទះលេខ១៣៦Eo ផ្លូវទី៦ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី៤លោកមេធាវី ជូង ជូងី ការិយាល័យផ្ទះលេខ១៤១WE ផ្លូវលេខ៥ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការលាឈប់ការពារក្តីនេះយោងតាមការប្រាប់របស់លោកមេធាវិ ចាន់ ចេន និងលោកមេធាវី ផាន់ ច័ន្ទសាក់ ថាលោក កឹម សុខា បានបញ្ឈប់អ្នកទាំង៤ធ្វើជាមេធាវីការពារក្តីជូនលោកទៀតហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor