កញ្ញា ដេនី ក្វាន់ (Denny Kwan) បានត្អូញត្អែរតាមបណ្តាញសង្គមហ្វេសប៊ុក ថា៖ រាល់ថ្ងៃខ្ញុំមានសង្សារតែដូចអត់សង្សារ ពេលខ្លះចង់ប្រើជីវិតរស់នៅម្នាក់ឯងដូចកាលពីមុនប្រហែលល្អជាងនេះ ខ្ញុំមានសង្សារតែមិនដែលមានភាពកក់ក្តៅ ខ្វះភាពស្និទស្នាល ខ្វះការយល់ចិត្ត អារម្មណ៏បែបនេះវាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ពេលនេះម៉ោងនេះខ្ញុំប្រហែលត្រូវដើរផ្លូវមួយទៀតហើយព្រោះផ្លូវខ្ញុំដើររាល់ថ្ងៃនេះវាធ្វើអោយខ្ញុំហត់ចិត្តខ្លាំងណាស់ហើយក៏មិនមានក្តីសុខដែរ.!
កញ្ញារាជនីចិត្តធម៌ធ្លាប់បានអះអាងនាពេលកន្លងមកថា៖ បានជួបមនុស្សម្នាក់ដែលយើងស្រលាញ់ ហើយគេក៏ស្រលាញ់យើងវិញ នោះជារឿងគួរឱ្យរីករាយបំផុត ប៉ុន្តែវាកាន់តែរីករាយថែមទៀត ប្រសិនបើមនុស្សពីរនាក់ព្រម ទទួលស្គាល់ចំណុចអវិជ្ជមានរបស់គ្នាទៅវិញទៅមក ព្យាយាមរៀនសូត្រពីគ្នា ព្យាយាមដាស់តឿនគ្នា អភ័យដល់គ្នា មានចិត្តមេត្តាចំពោះគ្នា នឹងមិនបោះបង់គ្នាចោលទោះស្ថិតក្នុងកាលះទេសះបែបណាក៏ដោយ! តម្លៃដ៏ធំធេងរបស់ស្នេហា គឺអនុស្សាវរិយ៍ ការលះបង់ ភាពស្មោះត្រង់ នឹងទំនុកចិត្ត។