
រថយន្តលុចស៊ីស Luxus Rx470 ផ្លាកលេខ ភ្នំពេញ 2H 3679 ទិសដៅព្រះសីហនុ.ភ្នំពេញ ដែលបើកបុករថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុន Ptt កាលពីព្រឹកមិញនោះ គឺបណ្តាលមកពីរថយន្តបើកវ៉ារថយន្ត ម្ចាស់វីដេអូយ៉ាងលឿន រួចបានព្យាយាមវ៉ា រថយន្ត១គ្រឿងទៀត ចៃដន្យវ៉ាមិនផុត ក៍បានជ្រុលទៅបុករថយន្តដឹកសាំង បណ្តាលឲ្យផ្ទុះឆេះស្លាប់មនុស្ស០៥នាក់នៅក្នុងរថយន្តលុចស៊ីស តែម្តង នៅផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 141.142 ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ឈ្មោះជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ ចំនួន៥នាក់ (ប្រុស៤នាក់ ស្រីម្នាក់) ឆេះស្លាប់ទាំងអស់គ្នា និងខាងរថយន្តប្រេង រងរបួសធ្ងន់២នាក់។ជនរងគ្រោះដែលស្លាប់គឺ ១/ ឈ្មោះ ថេង ដាវ៉ុន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ មន្ត្រីសាធារណៈការ ខេត្តកំពត ទីលំនៅ ខេត្តព្រះសីហនុ ។
២/ ឈ្មោះ ឈឹម រដ្ឋា (ហៅជីង)ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មេការភោជនីដ្ឋាន Happy bar ខេត្តព្រះសីហនុ ទីលំនៅ ឃុំទំនប់រលក ខេត្តព្រះសីហនុ ។
៣/ ឈ្មោះ ហេង សូរីយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សនិ្តសុខឯកជន PSA ធ្វើការនៅ Happy bar រស់នៅសង្កាត់លេខ ០៣ ខេត្តព្រះសីហនុ ។
៤/ ឈ្មោះ វង្ស រិទ្ឋី (ហៅ ដារ៉ា) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សន្តិសុខឯកជន PSA ធ្វើការនៅ Happy bar រស់នៅសង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ។ ទាំងបួននាក់ខាងលើជាមិត្តភ័ក្ដិរួមការងារជាមួយគ្នា ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ ទទួលសាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ។ ចំណែកជនរងគ្រោះម្នាក់ទៀតនៅមិនទាន់ស្រាវជ្រាវស្គាល់អត្តសញ្ញាណឡើយ (គិតត្រឹមម៉ោង៤ល្ងាចថ្ងៃដ៍ដែលនេះ)។




ចំណែក ភាគីខាងរថយន្តប្រេងរងរបួសធ្ងន់២នាក់គឺទី១ ឈ្មោះ ផាន វិបុល ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅក្រុងភ្នំពេញ មុខរបរបើកបរ រថយន្តដឹកប្រេង និងទី២ ឈ្មោះ ផាន សុង ភេទប្រុស អាយុ១៨ឆ្នាំមានអាស័យដ្ឋានជាមួយគ្នា ក្នុងនោះម្នាក់ជាអ្នកបើកបរនិងម្នាក់ជាអ្នករួមដំណើរជាមួយ៕
របួសធ្ងន់2នាក់៕
(សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបង្កើនការប្រុងប្រយត្ន័រាល់ពេលបើកបរ)



