header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ក្រោយពីកោះអន្លង់ចិនធ្វើសង្ក្រាកឆ្នាំថ្មី នៅមុខវត្តកណ្តាលកោះ ស្ថិតក្នុងឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ក្នុងដីចម្ការយាយឡែត ប្រជាពលរដ្ឋមានការសាទរ និងមានសំណូមពរឲ្យធ្វើជារៀងរាល់ឆ្នាំ។

អ្នកដែលបានមកចូលរួមក្នុងពិធីកោះអន្លង់ចិនសង្ក្រាន្តនេះ បាននិយាយថា ពួកគាត់មកលេងនៅក្នុងពិធីសង្ក្រាន្តនេះ គឺសប្បាយជាខ្លាំង ព្រោះនៅក្នុងពិធីមានល្បែងកម្សាន្តជាច្រើនដូចជា លេងបោះអង្គញ់ ចោលឈូង ទាញព្រាត់ លាក់កន្សែង វ៉ៃក្អម ឡើងសសរជ័យ វ៉ៃប្រដាល់ទំលាក់ទឹក និងតន្ត្រីរាំលេងកម្សាន្តទៀតផង។ ពួកគាត់បានស្នើសុំឲ្យកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើង ព្រោះនៅលើទឹកដីកោះអន្លង់ចិន មានខ្យល់អាកាសល្អ បរិស្ថានល្អ និងមានទីធ្លាទូលំទូលាយទៀតផង។

កម្មវិធីនេះផ្តួចផ្តើមឡើងដោយលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមគ្រួសារកូនចៅ។ ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរ ដំណាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ក៏ដូចជាដើម្បីបង្កើនភាពសប្បាយរីករាយ ស្នាមញញឹម និងការបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ លោកបានផ្តួចផ្តើមគំនិត ជាកម្មវិធីជួបជុំគ្នាមួយ ដែលហៅថា សង្រ្កានកោះអន្លង់ចិន នេះឡើងតែម្តង។

ជាមួយគ្នានោះ លោកក៏សូមជូនពរដល់បងប្អូន ក្មួយទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា ក្នុងឱកាសសង្រ្កាន្តទាំង៣ថ្ងៃ ជីដូនជីតាយើង តែងតែរៀបចំពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវធីតាឆ្នាំថ្មី និងបានអប់រំកូនចៅឲ្យលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រិយ៍ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទើបទេវតានឹងឲ្យពរ សព្ទសាធុការលោកអ្នកនឹងមានសិរីសួស្តី សុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post