Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ឲ្យម្ចាស់បំណុល ។

ជនសង្ស័យឈ្មោះ សេង អូ ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបរ ជាពាណិជ្ជករ។ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុងសាកសួរឈ្មោះ សេង អូ ពីបទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ។

ពាក់ព័ន្ធករណីនេះ បើតាមពាក្យបណ្ដឹងរបស់ឈោះ កែវ វណ្ណា បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ សេង អូ បានមកលួងលោមឈ្មោះ កែវ វណ្ណា សុំខ្ចីប្រាក់ចំនួន១៩ម៉ឺនដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្មខារាអូខេ និងហាងកាត់ដេររបស់ខ្លួន ដោយសន្យារយៈពេលមួយឆ្នាំនឹងបង្វិលប្រាក់សងមកលោក កែវ វណ្ណាវិញ ។ លុះដល់ថ្ងៃកំណត់មកដល់ឈ្មោះសេង អូ ពុំមានប្រាក់សងវិញទេ ហើយបានចេញមូលប្បទានប័ត្រ២សន្លឹករបស់ធនាគារអេស៊ីលីដា ឲ្យមកឈ្មោះ កែវ វណ្ណា ដោយមានលេខ៩២៧០៥៧ ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ មានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និងមូលប្បទានប័ត្រទី២លេខ ៩២៧០៥៦ មានទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ប្រគល់ឲ្យឈ្មោះ កែវ វណ្ណា ទុកសម្រាប់បើកប្រាក់ ។

ក្រោយមកឈ្មោះ កែវ វណ្ណា យកមូលប្បទានប័ត្រខាងលើ ទៅបើកប្រាក់នៅធនាគារអេស៊ីលីដា ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានប័ត្រខាងលើមិនមានប្រាក់ទេ ទើបលោក កែវ វណ្ណាបានព្យាយាមទាក់ទងទៅឈ្មោះ សេង អូ តែទាក់ទងមិនបានក៏ដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor