Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ មេសា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនឆ្លង​ដែន។

ជនជាប់ចោទឈ្មោះ ឈី ស៊ីថន ភេទស្រី អាយុ៣០ឆ្នាំ ត្រូវបាននគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចាប់បញ្ជូនមកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨ក្រោយ​ពីឃាត់ខ្លួននៅចំណុចស្ថានីយប្រៃសណីយ៍ជាមួយ និងកញ្ចប់បញ្ញើរពីប្រទេសប្រេស៊ីលជាថ្នាំញៀនទម្ងន់៣៤០០ក្រាម។

ក្រោយការសាកសួរជនសង្ស័យ ត្រូវ​ព្រះរាជអាជ្ញាអមតុលាការបានសម្រេចចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនឆ្លងដែន តាមមាត្រា៤០នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅឲ្យ​ចៅក្រមចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធករណីកញ្ចប់បញ្ញើរជាគ្រឿងញៀនខាងលើនេះ កាលពីថ្ងៃកើតហេតុ សមត្ថកិច្ចចម្រុះ នៃអនុគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនតាមបញ្ញើរប្រៃសណីយ៍ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងលោក រៀល សុភិន បានដំណើរការត្រួតពនិត្យ ស៊ើបអង្កេតលើកញ្ចប់បញ្ញើរមិនប្រក្រតី ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក ចូលមកកម្ពុជា ហើយមានអ្នកទទួលជាជនជាតិខ្មែរម្នាក់ ជាអ្នកទទួលកញ្ចប់បញ្ញើរនោះ ។ ក្នុងនោះសមត្ថកិច្ចចម្រុះបានចាប់យកវត្ថុសារធាតុញៀនប្រភេទអិចស្តាសគ្រាប់(MDMA)ទម្ងន់សរុប ៣៤០០ ក្រាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor