Sponsor
អាម៉ាប៉ាប៉ាញ៉ូស

គង់ កែវមរកត គឺជាអតីតបេក្ខភាពក្នុងកម្មវិធីប្រលង Cambodian Idol រដូវកាលទី ៣ បើទោះបីជាមានវ័យត្រឹមតែ ១៦ឆ្នាំ យ៉ាងណាក្តី មរកត គឺពិតជាទទួលបានការសរសើរ និងត្រូវបានមហាជនទទួលស្គាល់ថាមានសម្លេងពិរោះ ទោះបីជាមិនបានក្លាយជាម្ចាស់ជ័យលាភីក្តី។

ក្រោយពីស្ងប់ស្ងាត់មួយរយៈធំ កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គង់ កែវមរកត បានឡើងសម្តែងនៅលើឆាកតន្រ្តីក្នុងទូរទស្សន៍រស្មីហង្សមាស ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ គង់ កែវមរកត បានជ្រើសយកបទ អ្នកនាង សាន ស្រីឡៃ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង មិនត្រឹមតែអាចបកស្រាយបានល្អ ថែមទាំងតុបតែងខ្លួនស្លៀកពាក់ស្រដៀងម្ចាស់ដើមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម:

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor