Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីកូនខ្ចីម្នាក់យកលុយទៅបង់ធនាគារចំនួន២ទៅ៣កន្លែង ត្រូវក្រុមជនសង្ស័យចំនួន៦នាក់ជាសិស្សវិទ្យាល័យ ឥន្ទ្រទេវី ឆក់កាបូបមិនបានសម្រេច ត្រូវនគរបាលរដ្ឋបាលសង្កាត់បឹងកក់២ ឃាត់ខ្លួនបានតែម្ដង។

ករណីឆក់កាបូបនេះ កើតឡើងនៅខាងមុខផ្ទះលេខ០៩ ផ្លូវ៥៩២ ក្រុម១១ ភូមិ៥២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ១២ ខែមេសា ឆ្នាំ២០១៨។

ជនសង្ស័យ ដែល​ឃាត់ខ្លួនមានឈ្មោះ ឡុង សុភត្រា ភេទប្រុស មុខរបរសិស្សថ្នាក់ទី១១B នៃវិទ្យាល័យ ឥន្ទ្រទេវី ស្នាក់នៅផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជាអ្នកឌុប) ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1BD-7386 ។ រីឯស្ត្រីរងគ្រោះឈ្មោះ ជា ហ្គេកលាង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូស្តុបពីផ្កាឈូក ភ្នំពេញ 1CL-4014 តាមបណ្តោយផ្លូវ៥៩២ ពីត្បូងទៅជើង ក្នុងបំណងទៅអគារBS ។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឲ្យ​ដឹងថា គាត់បានចាកចេញពីផ្ទះដោយយកលុយមួយចំនួនមកបង់អោយធានាគារចំនួន៣កន្លែងហើយគាត់បានបង់តាមសាខារួចរាល់ ក៏បន្តដំណើរតាមផ្លូវ៥៩២ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យចំនួន០៦នាក់ ដោយជិះម៉ូតូចំនួន០៣គ្រឿង ធ្វើសកម្មភាពឆក់កាបូបដែលស្ពាយហើយដួល និងប្រជាពលរដ្ឋឃើញហេតុការណ៍ជួយគប់ក្រុមជនសង្ស័យ ព្រមទាំងស្រែកផងរាយការណ៍ជូនសមត្ថកិច្ច ដេញចាប់បានម្នាក់ភ្លាមៗតែម្តង។

យោងតាមសមត្ថកិច្ច បានប្រាប់អោយដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាចាស់សកម្មធ្វើសកម្មភាពឆក់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ហើយឥឡូវកម្លាំងបានកំណត់មុខសញ្ញាក្រុមទាំង៦នាក់បានរួចរាល់ ដើម្បីកសាងសំណុំរឿងតាមប្រម៉ាញ់បក្ខពួកយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ដោយឡែកជនសង្ស័យរួមទាំងវត្ថុតាង ត្រូវឃុំខ្លូនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor