header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្ដៅៗហុយៗ ស្ពានអាកាសផ្សារដីហុយ ទើបតែបើកឲ្យបើកឆ្លងកាត់បណ្ដោះអាសន្ន កាលពីព្រឹកមិញនេះ ស្រាប់តែត្រូវរថយន្តក្រុង ពាក់ស្លាកលេខ សៀមរាប 3A-1053 បានបើកបុកបារ៉ាសស្លាកសញ្ញាចរាចរណ៍នៅកណ្ដាលផ្លូវ បណ្ដាលឲ្យបាក់ធ្លាក់ខ្ទេចខ្ទីតែម្ដង។

ករណីនេះ ត្រូវបានមហាជនរិះគន់ថា អ្នកបើកបររថយន្តក្រុង បើកបរមិនគោរពច្បាប់ទាំងបំពាន និងទំនងមិនយកភ្នែកមើលស្លាកសញ្ញាចរាចរណ៍ ទើបបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះ។

ហេតុការណ៍បុករះស្លាកសញ្ញាចរាចរណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្ពានអាកាសផ្សារដីហុយ ដែលទើបបើកឲ្យធ្វើចរាចរបណ្ដោះអាសន្នកាលពីព្រឹកមិញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

យ៉ាងណា ក្រោយពេលកើតហេតុ តៃកុងរថយន្តក្រុងបានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយគេចខ្លួនបាត់។ ចំណែកសមត្ថកិច្ចបានត្រឹមធ្វើការវាស់វែង រួចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post