header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ខ្វះតែមួយថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំចរ ២០១៨ នឹងបានមកដល់ ខណៈពេលដែលគេនាំគ្នាត្រៀមចូលរួមអបអរ​ជួបជុំគ្រួសារសប្បាយរីករាយ ស្រាប់តែតារាកំប្លែងជើងចាស់ នាយកុយ បែបជាជួបនឹងរឿងដ៏ក្រៀមក្រំបំផុត ដោយសារតែកាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ បងប្រុសរបស់លោកពូ បានទទួលមរណភាពទៅហើយ ក្រោយបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ កាលពីយប់ម្សិលមិញ បន្ទាប់ពីដួល បណ្តាលឲ្យសម្ពាធឈាមឡើងហួសកម្រិត។

ក្នុងនោះ លោកពូ កុយ ក៏បានបង្ហោះរូបភាពក្នុងទឹកមុខក្រៀមក្រំ អមជាមួយសារ ដោយរៀបរាប់ថា:

«ពេលនេះបងប្រុសខ្ញុំកំពង់តែសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃគាត់មានកូនប្រុសតែមួយស្លាប់ចោលគាត់យូរហើយបន្សល់កូន៣នាក់សុទ្ធតែស្រីអីលូវមានសង្ឃឹមតិចណាស់ សូមជូនពរគាត់អោយឆាប់ជាអាណិតបងណាស់អត់ពីលោកឪពុកអ្នកម្តាយទៅមានបងប្រុសបងស្រីអាណិតគាត់ណាស់»។

‹‹បងប្រុសខ្ញុំឈ្មោះជួងគុណ គាត់បានទៅចោលខ្ញុំហើយគាត់ទៅរហូតសូមបងទៅអោយបានសុខចុះ ››។

ក៏សូមចូលរួមសោកស្តាយ ចំពោះតារាកំប្លែងជើងចាស់ លោកពូ កុយ ដែលបានបាត់បតបងប្រុសជាទីស្រលាញ់បែបនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post