
កូនប្រុសដ៏សង្ហាទាំង ៣ របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ អាចទាញយកប្រជាប្រិយភាពបានយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី និងបានឆក់យកបេះដូងមហាជនជាច្រើននាក់អោយស្រលាញ់ចូលគាំទ្រ ជាពិសេសគឺមិត្តៗយុវវ័យ ព្រោះតែពួកគេទាំង ៣ នាក់ គឺ លោក សុវត្ថិ មុន្នីវណ្ឌ, លោក សុវត្ថិ មុន្នីនាគ និង លោក សុវត្ថិ សិរីវុឌ្ឍ សុទ្ធតែមានសមត្ថភាពមួយឈុតតែម្តង គឺដូចជាមានសម្លេងពិរោះ អាចរាំ ចេះលេងឧបករណ៍តន្ត្រី ព្រមទាំងមានដុងខាងតុបតែងខ្លួន មិនចាញ់តារាបរទេសឡើយ។

ស្របពេលដែលប្រជាប្រិយភាពកូនៗកំពុងតែកើនឡើង លោក ព្រាប សុវត្ថិ បានខិតខំមើលថែរក្សា កែតម្រូវ ផ្តល់កម្លាំងចិត្ត និងបំពេញបន្ថែមកន្លែងដែលកូនប្រុសលោកទាំងបីខ្វះខាត។
ដោយឡែក នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច ២០១៨ លោក ព្រាប សុវត្ថិ និងកូនប្រុសសង្ហាទាំង៣ បានឡើងបកស្រាយបទចម្រៀងរួមគ្នា ដែលមានចំណងជើងថា “គុណលោកឪពុក” ដែលបទចម្រៀងមួយនេះមិនត្រឹមតែពិរោះប៉ុន្នោះទេ ថែមទាំងមានអត្ថន័យល្អទៀតផង ធ្វើឲ្យទស្សនិកជនស្តាប់ហើយពិតជាដក់ជាប់ក្នុងចិត្ត។

កុំរង់ចាំយូរ សូមទស្សនាវីដេអូខាងក្រោម:


