
វីដេអូដំណើរកម្សាន្តរបស់គូស្នេហ៍មួយគូ កំពុងមានអ្នកចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ដោយខាងប្រុសលើកឡើងពាក្យមួយឃ្លាបាន និងកំពុងជម្រុញឲ្យគ្រប់គ្នាយល់ថា សុភមង្គលមិនមែនសុទ្ធតែចាំមានបានសព្វគ្រប់នោះទេ មានន័យថាសុភមង្គលគឺស្រលាញ់នូវអ្វីដែលយើងកំពុងមាន ដោយគាត់លើកឡើងថា ៖

មិនចាំបាច់អីដល់តែមានឡានទំនើប ឬម៉ូតូធំ បានជូនអូនទៅបានណា សំខាន់ចង់នាំអូនទៅស្ដាប់ទឹកសមុទ្រ ត្រឹមតែម៉ូតូ GIORNO ក៍បាន គឺអាចជូន មនុស្សជាទីស្រលាញ់របស់គាត់ដើរកម្សាន្តបានជាច្រើនកន្លែង នាទិសនីរិតិយនៃប្រទេសកម្ពុជា ដែលជាធនធានធម្មជាតិ សមុទ្រស្អាត ឆ្នេរស្អាត គឺ កោះដ៏ស្រស់ស្អាត
🏖 កោះរ៉ុង
🏖 កោះកូន (មុជទឹកមើលផ្កាថ្ម)
🏖 កោះរ៉ុងសន្លឹម

ដោយជិះរទេសភ្លើង ៦ម៉ោងមើលទេសភាពភ្នំតាមដងផ្លូវ ជាមួយម៉ូតកូន GIORNO សំណប់ចិត្ត ដល់ណាក៏ទៅដែរចុះភ្នំឡើងភ្នំម៉ាអែម ❤️






ទស្សនាវីដេអូដ៍សែនស្វីតរបស់អ្នកទាំងពីរទាំងអស់គ្នា ៖