header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បើយើងរំលឹកដល់បទ «ភ្លៀង»របស់ លោក ហេង ពិទូ លោកអ្នកនឹងបានស្គាល់ លោក Morano អ្នករ៉េបភាសាអេស្បាញ ប៉ុន្តែដោយសារបញ្ហាសុខភាព ទើបធ្វើឲ្យលោក បានបាត់មុខពីវិស័យសិល្បៈមួយរយៈកន្លងមកនេះ ។

ជាចំណងដៃសម្រាប់អ្នកគាំទ្រ លោក ម៉ូរ៉ាណូ បានបង្ហាញវត្តមានសារជាថ្មី ដោយចាប់ដៃគូជាមួយ លោក ឌូស្សស្មេ 12ME ដោយជូនជាបទចម្រៀងមួយបទក្រោយចំណងជើងថា «ទីក្រុងភ្នំពេញ» ។

សម្រាប់បទចម្រៀង «ទីក្រុងភ្នំពេញ» នេះ លោក ម៉ូរ៉ាណូ បានប្រាប់ពីមូលហេតុ នៃការសម្រេចចិត្តធ្វើបទនេះឡើង ដោយលោកបានគិតថា កន្លងមកគឺមានការនិពន្ធឡើងទាក់ទងនឹងស្រុកយើង និងកន្លែងកម្សាន្តនានា គឺធ្វើឡើងដោយខ្មែរ ក្នុងន័យនេះលោកថា ហាក់ដូចជាខ្លួនឯងសរសើរខ្លួនឯងអ៊ីចឹង ម្លោះហើយទើបលោកចាប់ដៃគូជាមួយជនបរទេសនិយាយរៀបរាប់ពីទីក្រុងភ្នំពេញវិញម្ដង ក្នុងន័យនេះ គឺសូម្បីបរទេសក៍សរសើរពីទីក្រុងភ្នំពេញយើងដែរ។

លោក ម៉ូរ៉ាណូ បានបន្តថា ក្នុងបទនេះ គឺមានការចូលរួមដោយលោក និងលោក ឌូស្សស្មេ 12ME ដោយគាត់ជាអ្នក បំផូសគំនិតនេះឡើង ធ្វើបទភ្លេង និងទំនុកច្រៀងបរទេស ហើយលោកធ្វើទំនុកច្រៀងខ្មែរ និងការដាក់ចំណងជើង ។

ប្រិយមិត្តចង់ដឹងថា ប្លែកនិងពីរោះយ៉ាងណានោះ សូមទស្សនា និងស្ដាប់ទាំងអស់គ្នា ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post