header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនដៃស្អិតម្នាក់ ក្នុងចំនោមបក្ខពួក២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃ IPhone X ពីជនជាតិចិនម្នាក់បានសម្រេច តែត្រូវយុវតីក្លាហានរូបស្រស់៣នាក់ ស្រែកចោរៗផ្អើលអ្នកដំណើរតាមផ្លូវ រួចជួយជិះដេញតាមចាប់បាន ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះ យ៉ាងសង្ហារ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខផ្សារទំនើប EAON តាមបណ្តោយផ្លូវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយដែលឃាត់ខ្លួនជាអ្នកជិះពីក្រោយឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស​ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ ។ ចំណែកជនសង្ស័យជាអ្នកបើកម៉ូតូ និងជាអ្នកធ្វើសកម្មភាព ដែលរត់គេចខ្លួន ឈ្មោះ ធី ភេទប្រុស អាយុ២០ឆ្នាំជាង និងម្ចាស់ម៉ូតូ Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1GH-1328 ។

បើតាមសម្តីនារីក្លាហានរូបស្រស់ទាំង៣នាក់ ដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុ រូបគេទាំង៣នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវម្ដុំកោះពេជ្រ ក៏ឃើញជនជាតិបរទេសម្នាក់កំពុងដើរកាន់ទូរស័ព្ទចុចនៅតាមផ្លូវ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះ១គ្រឿង ម៉ាក Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1GH-1328 យ៉ាងលឿនមកពីក្រោយ អែបទៅជិតជនជាតិចិននោះ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iPhone X ខណៈដែលជនរងគ្រោះកំពុងតែកាន់ចុចបានសម្រេច រួចព្យាយាមជិះរត់គេច។ ឃើញដូចនេះ យុវតីរូបស្រស់ទាំង៣ ក៏នាំគ្មាស្រែកថាចោរៗ ផ្អើលអ្នកដំណើរតាមផ្លូវ និងសម្រេចចិត្តជិះដេញតាមរហូតដល់មុខផ្សារទំនើបអ៊ីអន ក្រុមជនសង្ស័យក៏បានបត់ចូលច្រកតូចៗក្នុងភូមិ ក៏ត្រូវប្រជាពលរដ្ឋចេញមកជួយដេញចាប់បានម្នាក់​ ប្រគល់ជូនសមត្ថកិច្ច ចំណែកជនសង្ស័យដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ ភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង័្សយត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទត្រូវរក្សាទុករង់ចាំទាក់ទងស្វែងរកជនរងគ្រោះឲ្យមកទទួលយកទៅវិញផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post