
កញ្ញា ធី សុវណ្ណថា ដែលល្បីខាងជួបប្តឹងបានទទួចំណាត់ថ្នាក់លេខ១ ក្នុងពីកម្មវិធី Queen of the Spa Korea 2018 នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ យោងតាមហ្វេសប៊ុករបស់កញ្ញា ធី សុវណ្ណថា បានឱ្យដឹងថា ប្រាក់រង្វាន់ដែលកញ្ញាទទួលបានសរុបទាំងអស់៥២ម៉ឺនដុល្លារ ដែលប្រាក់រង្វាន់កម្មវិធី ៣ម៉ឺនដុល្លារ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លារ ប្រាក់រង្វាន់ទេសចរណ៍ ៣ម៉ឺនដុល្លារ ប្រាក់រង្វាន់ផលិតផល ១ម៉ឺនដុល្លារ និងប្រាក់រង្វាន់កុងត្រាថត ដោយក្រុមហ៊ុន៨ ពីប្រទេសកូរ៉េ វៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា សរុបជាង ៤២ម៉ឺនដុល្លារ។

តាមគម្រោងកញ្ញា ធី សុវណ្ណថា នឹងប្រើប្រាក់រង្វាន់ទាំងអស់បែងចែកជា ៤ផ្នែកធំៗ៖ ១-ជួយឧបត្ថម្ភធ្វើផ្លូវបេតុង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ២-ជួយឧបត្ថម្ភកម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ ៣-ជួយគម្រោងអេកូទេសចរណ៍តំបន់អារ៉ែង ខេត្តកោះកុង និង៤-ជូយគម្រោងអាហារូបករណ៍សិស្សក្រីក្រ។
នេះជាកម្រងរូបភាពដ៏ទាក់ទាញនៅក្នុងកម្មវិធី Queen of the Spa Korea 2018





