
ឈយ ពស៊ាង តារាចម្រៀង original ក៍ដូចជាអតីតបេក្ខជន Cambodian Idol Season 3 បានត្រូវទូរទស្សន៍ហង្សមាស អញ្ជើញចូលលេងកម្មវិធី Killer Karaoke ។
គាត់ថាសត្វអី ក៍គាត់មិនខ្លាចដែរ ព្រោះគាត់ជាប្រុសទ្រូង៥ហត្ថ ប៉ុន្តែមានណា ទៅប៉ះវិញ្ញាសារ «រាំមិនខ្ចីខ្វល់»វិញ គ្រប់ទឹកហ្មង មើលសឹងមិនស្គាល់ ប៉ុន្តែលោកនៅតែអាចជំនះបាន រហូតបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តទៀតផង។
សូមបញ្ជាក់ថាតារាចម្រៀង Original Song ម្នាក់នេះមួយរយៈពេលនេះហាក់បីដូចជាមានសន្ទុះនៃការគាំទ្រច្រើនជាងមុន ហើយឃើញថាមានការឡើងប្រគុំតន្ត្រីជាច្រើនកន្លែងផងដែរ។




យោងតាមការសំភាសន៍តាមទូរស័ព្ទរបស់ Amapapa New របស់យើងបានទទួលបានពាក្យសំដីមួយចំនួនពី លោក Por Xeang ក្នុងនោះលោក Por Xeang បាននិយាយថាខ្ញុំនឹងបន្តចេញបទចម្រៀងថ្មីៗបន្ថែមទៀត ។


ក្នុងនោះដែរតារាចម្រៀង Original Song មួយរូបនេះសូមអគុណអ្នកគាំទ្រដែលតែងតែបន្តគាំទ្ររូបគាត់!