
នៅមុននេះបន្តិច ល្ងាចថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨ នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានឆ្លើយតបតាមរយៈផេគផ្លូវការរបស់សម្ដេចថា ៖
ថ្ងៃនេះមានបងប្អូនមួយចំនួនបាន ផ្ញើសារមកជូនពរខ្ញុំ និងទូរស័ព្ទ មកសួរពីសុខភាពខ្ញុំ។ តាមការសន្និដ្ឋានរបស់ខ្ញុំប្រហែលមកពីរូបថត ១សន្លឹកដែលខ្ញុំស្ថិតក្នុងមន្ទីរពេទ្យ កាលពីឆ្នាំ២០១៦ដែលធ្វើឲ្យមាន ការភាន់ច្រឡំ។

ពេលនេះសុខភាពខ្ញុំល្អណាស់ ថែមទាំងហាត់ប្រាណបានទៀង ទាត់ផង។ សូមអរគុណចំពោះបងប្អូនដែល កង្វល់ពីសុខភាពខ្ញុំនិងជូនពរមក ដល់ខ្ញុំ។
នេះរូបភាពដែលខ្ញុំហាត់ប្រាណ ល្ងាចនេះ៕










