កាលពីពេលថ្មិៗនេះ លោក ប៊ុត សីហា ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស និងជាអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ទើបតែបានបញ្ចេញបទចម្រៀងថ្មីជាលើកដំបូង ចាប់តាំងតែពីផ្ទុះរឿងអាស្រូវជាមួយនឹងសារធាតុញៀន ដែលបទចម្រៀងថ្មីនេះពិតជាមានអត្ថន័យជ្រាលជ្រៅ កម្សត់ ហើយក៏ទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់មហាជនផងដែរ។
ដោយឡែក នៅក្នុងថ្ងៃនេះ តារាចម្រៀងមិនទាន់មានផលិតកម្មច្បាស់លាស់ លោក ប៊ុត សីហា បានធ្វើដំណើរទៅកាន់ខេត្តកំពត ដោយក្នុងនោះលោកក៏បានរួមដំណើរជាមួយតារាចម្រៀងស្រីវ័យក្មេងដ៏ល្បី គឺ នាង គន្ធា ហើយពួកគេទាំងពីរក៏បានច្រៀងឆ្លើយឆ្លងគ្នា ជាពិសេស លោក ប៊ុត សីហា ក៏បង្ហើរសំនៀងជាមួយបទ “ចំបុីព្រៃនប់” ក្នុងនោះ ប្រិយមិត្តជាច្រើនបានសរសើរថាពួកគេច្រៀងបានពិរោះណាស់។ ក្នុងនោះ ក៏មានមហាជនមួយចំនួនគិតថា លោក ប៊ុត សីហា ប្រហែលជាអាចនឹងចូលរួមជាមួយផលិតកម្មសាន់ដេ ខណៈពេល លោក មានសកម្មភាពស្និតស្នាលជាមួយតារាចម្រៀងក្នុងផលិតកម្មសាន់ដេ នាង គន្ធា។
ចង់ដឹងថាអ្នកទាំងពីរបកស្រាយរួមគ្នាបានល្អប៉ុន្នា សូមទស្សនាវីដេអូខាងក្រោម:
វីដេអូ៖