
ស្វាយរៀង ៖ ចោរស្រីវ័យកណ្តាលលួចម៉ូតូពីសង្កាត់បាវិតទៅលក់នៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចណុចផ្សាជីភូ នៅថ្ងៃចន្ទ១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧:៣០នាទី។
ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានទទួលព័ត៏មានពីប្រជាពលរដ្ឋបានរាយការណ៍តាមទូរសព្ទ័ថាមានមនុស្សស្រីម្នាក់បានជិះម៉ូតូដើរលក់គ្មានឯកសារសំគាល់នៅផ្សារជីភូ ក្រោយពីទទួលបានពត៏មានភ្លាមសមត្ថកិច្ចយើងបានទៅដល់ផ្សាជីភូហើយបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ថាច់ ស្រី ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង មកប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចយើងជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានលួចម៉ូតូនៅបាវិត។

បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យម៉ូតូឃើញមានឯកសារសៀវភៅបណ្ណចុះឈ្មោះធានារ៉ាប់រងក្នុងកែបម៉ូតូដែលមានលេខទូរសព្ទ័ ហើយ សមត្ថកិច្ចយើងបានខលទៅទំនាក់ទំនងម្ចាស់ម៉ូតូ ហើយម្ចាស់ម៉ូតូបានតបមកវិញថាម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់កាលវេលាម៉ោង១៤.០០នាទីថ្ងៃទី៣០/០៤/២០១៨ម៉ូតូម៉ាក់ហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៦ពាក់ស្លាក់លេខស្វាយរៀង,1I.7271 ដែលបញ្ឃទុកនៅខាងមុខផ្ទះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ចយើងអោយម្ចាស់ម៉ូតូឈ្មោះ សូ ចន្នី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មកពិនិត្យមើលម៉ូតូនៅចំពោះមុខសមត្ថកិច្ច ម្ចាស់ម៉ូតូបានឆ្លើយថាម៉ូតូនេះពិតជាម៉ូតូរបស់ខ្លួនពិតប្រាដកមែន។


