Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ធំ ៖ ផឹកសុីស្រវឹងក្លែមសំដី ក្លាយជា​ទំនាស់​ វាយស្លាប់ម្នាក់នៅស្រុក​កំពង់ស្វាយ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​វាលស្រែ​តំបន់​ត្រពាំង​ចក​ខាងក្រោយ​វត្ត​បិ​ណ្តី​យ៍ ចម្ងាយ​ប្រហែល១៥០០ម៉ែត្រ នៅក្នុង​ភូមិ​បិ​ណ្តី​យ៍ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះ​ខាងលើមានឈ្មោះ ជន ហ៊ី ភេទ​ប្រុស អាយុ៣១ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​ង​ន ស្រុក​សន្តាន់ ។

ប្រភព​ពី​កន្លែងកើតហេតុ​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​ប្រហែល ០៧ និង០០ នាទី​យប់ នៅ​ចំណុចកើតហេតុ​ខាងលើ​ក្រុម​រថយន្ត​ដឹក​ដី​មាន​អ្នកបើកបរ​ពីរ​នាក់ និង​អ្នកបើកបរ​គ្រឿងចក្រ​កាយ​ដី ម្នាក់​រួមមាន​ទី១-ឈ្មោះ ធឿន ប៊ុន ហំ ហៅ​សី ភេទ​ប្រុស អាយុ៣១ឆ្នាំ នៅ​ភូមិ​តាំង​ក្រ​សៅ ឃុំ​ង​ន ស្រុក​សន្តាន់, ទី២-ឈ្មោះ ហុង ភក្តី ហៅ​ភាក់ ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​បិ​ណ្តី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ (ជា​ជនបង្ក) និង​ទី៣-ជនរងគ្រោះ​ឈ្មោះ ជន ហី បាននាំគ្នា​ផឹកស្រា.ស​ផង​ក្លែមពាក្យ​សម្តី​ផង​អស់​ប្រហែល១លីត្រ​ពេល​តឹង​សរសៃ.ក​ដាក់គ្នា ។

ពេលនោះ​ឈ្មោះ ប៊ុន ហំ ហៅ សី ក៏បាន​ងើប​ដើរ​បម្រុង​ទៅ​ដួស​បាយ​ហូប​មុន ស្រាប់តែ​ឈ្មោះ ហុង ភក្តី ហៅ​ភាក់ បាន​ខឹង​យ៉ាងខ្លាំង ហើយក៏​ស្ទុះ​ទៅ​វាយ​ឈ្មោះ សី មួយ​ដៃ​រួច​ក៏​ដើរទៅ​ក្នុងភូមិ​បាត់​មួយសន្ទុះ​ក្រោយមក​ឃើញ​ឈ្មោះ ហុង ភក្តី ហៅ​ភាក់ ក៏​ដើរ​ត្រលប់​មកវិញ​ដោយមាន​គ្នា​ពីរ​នាក់មក​ជាមួយ និង​បងថ្លៃ​ម្នាក់ទៀត​ឈ្មោះ កួន វី ភេទ​ប្រុស អាយុ៣៤ឆ្នាំ នៅ​ភូមិ-ឃុំ​ខាងលើ​ជាមួយគ្នា​ពេលមកដល់​កន្លែង​ស៊ីផឹក​វិញ ហើយ​ក៏បាន​ស្រែកថា «ឯណា​អា​សី? អា​សី​វា​ទៅណា​ហើយ?» ឃើញ​ដូច្នោះ​ឈ្មោះ សី ក៏​រត់​កាត់​វាលស្រែ​ទៅ​ទិសខាងកើត​បាត់ ឃើញ​ដូច្នេះ​ជនរងគ្រោះ​ឈ្មោះ ជន ហ៊ី ក៏បាន​ឃាត់​អ្នក​ទាំងពីរ​កុំឱ្យ​បង្ករឿង​វែងឆ្ងាយ ហើយក៏​ត្រូវ​ជនសង្ស័យ​ទាំងពីរ​នាក់​បងប្អូន​ព្រួត​គ្នា​វាយ​នឹង​ដែក ព្រមទាំង​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​រួច​នាំគ្នា​រត់គេចខ្លួន​បាត់​អស់ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ដោយសារតែ​របួសធ្ងន់​ពេក​ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ។

ករណីនេះ​បង្កឡើង​ដោយសារ​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យសម្តី​គ្នា សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​ហើយ និង​កំពុង​តាម​ចាប់ខ្លួន​ជនបង្ក​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor