
ថៃៈ បុរសវ័យជាង៣០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់ ខណៈកំពុងដើរនៅម្តុំផ្សារខៅឌិននៃទឹកដីប្រទេសថៃ។
ករណីឆក់ខ្សែកមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្សារខៅឌិនទិសខាងលិច ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ លោក សំរឹទ្ធ សុជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅខេត្តបាត់ដំបង។ ចំណែកស្រ្តីរងគ្រោះ ឈ្មោះ ច័ន្ទ រើន ជនជាតិខ្មែរ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះដើរចេញពីផ្សារ ជាឱកាសល្អជនសង្ស័យ ក៏ធ្វើសកម្មភាពឆក់ខ្សែកបានសម្រេច តែកម្មពារទាន់ហន់ ត្រូវបានសមត្ថកិច្ចតម្រួតថៃក្បែរផ្សារ ក្របួចជាប់តែម្តង និងដកហូតខ្សែកមាសមួយខ្សែមកវិញ រួចក៏បានប្រគល់ជួនជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស៏យ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគបាលស្រុកខ្លងហ៊ាត ប្រទេសថៃ ដើម្បី បំពេញឯកសារបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់៕




