
បន្ទាប់ពីមានមតិរិះគន់ពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebook ចែករំលែកតៗគ្នា កាលពីពេលកន្លងមក ពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូប ដែលបានទារប្រាក់ចំនួន២០ដុល្លារពីជនបរទេស ដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹង ព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿង ស្នើសុំគោលការណ៍ពី នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។



ទាក់ទងនឹងរឿងនេះដែរ ស្ថាបនិកគណបក្សខ្មែរក្រោក បានប្រតិកម្មផងដែរថា ៖
ប៉ូលីសចរាចរណ៍២នាក់នេះខុសមែនហេីយខុសធ្ងន់ខ្ញុំមិនកាន់ជេីងសោះបុគ្គលបែបនេះ តែយ៉ាងណាមិញការដកចោលនេះដូចជាទោសធ្ងន់ពេកហេីយ ! គួរដកបញ្ឈរជេីងមួយរយៈធំ 🙄
តែបេីក្នុងលក្ខខ័ណ្ឌថាប៉ូលីស២រូបនេះ ធ្លាប់ប្រព្រឹត្តអំពេីនេះកន្លងមកច្រេីនដងហេីយ ដូច្នេះការដកនេះជាចំណាត់ការល្អបំផុត !!!
ខ្ញុំសោកស្ដាយបំផុតដែលបុគ្គល២រូបនេះបំផ្លាញកិត្តិយសជាតិនឹងប្រជាជាតិដោយសារប្រាក់២០ដុល្លា ។
