
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដីដ៏ស្រស់ស្អាត គឺអ្នកនាង អេនជី បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនហើយ ដោយបានចូលរោងការរៀបការជាមួយនិងគូជីវិតរបស់នាង ដែលបានចំណាយពេលមើលចិត្តគ្នាទៅវិញទៅមកអស់ពេលជាច្រើនឆ្នាំ។

ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច អ្នកនាង អេនជី និងស្វាមី បានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំ នៅឯខេត្តកោះកុង ដោយឡែក ពេលវេលាក្រេបទឹកឃ្មុំរបស់ អ្នកនាង អេនជី និងស្វាមី មិនទាន់បញ្ចប់ទេ អ្នកទាំងពីរនឹងមានគម្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសចំនួន ៣ ទៀត ដោយប្រទេសទីមួយគឺ ប្រទេសវៀតណាម ទីពីរគឺ ប្រទេសអូស្ត្រាលី និងទីបី គឺ ប្រទេស ជប៉ុន។

គិតមកដល់ត្រឹមថ្ងៃនេះ អតីតតារាចម្រៀងសាន់ដេ អេនជី និងស្វាមី កំពុងតែចាយសម្រស់នៅក្នុងប្រទេសរៀតណាម ជាមួយនិងស្វាមី ក្នុងនោះពួកគេទាំងពីរបានបង្ហោះរូបភាពផ្អែមល្ហែម មានទាំងអោបថើប ជាមួយនឹងទេសភាពដ៏ល្អស្រស់ត្រកាលស្អាតៗ មើលទៅគឺពិតជាមានសេចក្តីសុខ និងសុភមង្គលបំផុត។

ដោយឡែក ការចំណាយដំណើរកំសាន្តក្នុងពេលវេលាក្រេបទឹកឃ្មុំ របស់ អេនជី និងស្វាមី ត្រូវបានគេដឹងមិនតិចទេ ព្រោះ៣ប្រទេសល្បីៗ ប្រហែលជាអស់លុយដល់ខ្ទង់ម៉ឺនដុល្លាឯនោះ។

សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោម:


រូបភាព




រូបភាព



រូបភាព




រូបភាព


វីដេអូ៖